ប្រទេសថៃ ៖ ការិយាល័យព្រះពុទ្ធសាសនាប្រទេសថៃបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចបង្ក្រាបបទល្មើសតាមអ៊ីនធើរណេត ដើម្បីត្រួតពិនិត្យទំព័រហ្វេសប៊ុកមួយ ដែលបានប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតរូបភាពព្រះសង្ឃថៃប្រណាំងម៉ូតូ និងលេងហ្គីតា ។ ក្រោយពីទំព័រហ្វេសប៊ុកនេះបង្ហោះរូបភាពព្រះសង្ឃរួចមក ធ្វើឱ្យអ្នកគោរពព្រះពុទ្ធសាសនានៅថៃ និងស្ថាប័នពាក់ព័ន្ធរិះគន់ថា វាជាទង្វើមិនសមរម្យយ៉ាងខ្លាំង និងធ្វើឱ្យខូចមុខមាត់ដល់សាសនានៅប្រទេសថៃ ។

កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Suphat Muangmacha នាយកការិយាល័យក្រុមប្រឹក្សាពុទ្ធសាសនា និងជាអ្នកនាំពាក្យការិយាល័យព្រះពុទ្ធសាសនាជាតិលើកឡើងថា ការិយាល័យព្រះពុទ្ធសាសនាបានដាក់លិខិត១ច្បាប់ទៅកាន់សមត្ថកិច្ចបង្ក្រាបបទល្មើសតាមអ៊ីនធើរណេតរួចហើយ ។ ការដាក់លិខិតនេះ ដើម្បីត្រួតពិនិត្យករណីខាងលើ ក្រោយពីយើងពិនិត្យឃើញថា មានទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបភាពមិនសមរម្យពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ដែលរូបភាពទាំងនេះបង្កើតឡើងដោយបច្ចេកវិទ្យា AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz8jjIVTXIYDP8xnL0Or8GkeRq2EPjoAL7cQg5wdq2jbPh7RAE5pslnDTiMjs2GO9lPepgxAZan09yOsIVJ0xT3YXMjcjj-0iWNOgeXfEWSgkutVfmHXMrT_Rch3z4rConmTHCpspWTVC0mRGL7VNspNLxpmSijBY4lMAaIF7VHJeFY9DnCuTQP-lovwY/s1024/photo_2023-11-08_09-30-01.jpg

លោក Suphat Muangmacha នាយកការិយាល័យក្រុមប្រឹក្សាពុទ្ធសាសនាបន្តថា វាជារូបភាពមិនសមរម្យទាល់តែសោះ ហើយវាអាចបណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសព្រះសង្ឃថៃទៀតផង ។ ពុទ្ធសាសនិកជនជាច្រើននាក់នៅប្រទេសថៃបានសម្តែងការមិនពេញចិត្តពាក់ព័ន្ធនឹងការបង្ហោះរូបភាពទាំងនេះ ។

លោកបន្តទៀតថា ការិយាល័យព្រះពុទ្ធសាសនាបានសុំឱ្យភ្នាក់ងារជំនាញជួយត្រួតពិនិត្យករណីនេះ ដើម្បីលុបរូបភាពមិនសមរម្យចេញ ។ លើសពីនេះ ការិយាល័យព្រះពុទ្ធសាសនា ក៏បានស្វែងរកប្រភពអ្នកបង្កើតរូបភាពព្រះសង្ឃ AI ប្រណាំងម៉ូតូផងដែរ បន្ទាប់មក យើងនឹងប្តឹងទៅសមត្ថកិច្ចបង្ក្រាបបទល្មើសតាមអ៊ីនធើរណេតឱ្យចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsGJd6QWobJUI1OVYlrqDYFcoVF1p-VBrunBAao3nzJyufTSGldWbWIfvZs4MQdSajV5VbCFk6o_eTQuGxa6e8IrZbM9YlgtmygbzRO6WmhSaTmtFd1RRQAncYhW4X-Hf6Sxhc1MG9fEibw5TeG0X8ix08r2lprPqLt27F7vOvdvATpA21zCZ7liXpuo/s720/photo_2023-11-08_09-30-01%20(2).jpg

លោកបន្ថែមថា បច្ចុប្បន្ន យើងឃើញថា មានអ្នកប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតរូបភាពដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះដល់ព្រះសង្ឃកាន់តែច្រើន និងធ្វើឱ្យមានការយល់ខុសសម្រាប់អ្នកបានឃើញរូបភាពទាំងនេះ ។ ដូច្នេះ វាជាទង្វើមិនសមរម្យយ៉ាងខ្លាំង ខណៈពួកគេបានចែកចាយរូបភាពព្រះសង្ឃនៅក្នុងបណ្តាញសង្គម ៕ ប្រភព ៖ nation