ជារឿងរាល់ឆ្នាំគឺទស្សនាវដ្តីForbesតែងតែមានការចងក្រងនិងវាយតម្លៃទៅលើបុគ្គលដែលមានជាងគេបំផុតលើពិភពលោក ដោយផ្អែកទៅលើការប៉ាន់ស្មានទ្រព្យសម្បត្តិរបស់ពួកគេ។ ជាមួយគ្នានេះដែរ បញ្ជីនៃបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកនេះគឺតែងតែមានការផ្លាស់ប្តូរឥតឈប់ឈរ ដោយទ្រព្យសម្បត្តិរបស់ពួកគេអាចនឹងមានការប្រែប្រួលអាស្រ័យទៅលើកត្តាផ្សេងៗ។ គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះគឺជាចំណាត់ថ្នាក់ចុងក្រោយគេបំផុតនៃកំពូលមហាសេដ្ឋីទាំង៥លើពិភពលោក ព្រមទាំងព័ត៌មានលម្អិតដែលគួរឲ្យកត់សម្គាល់មួយចំនួនអំពីពួកគេរួមមាន៖

១ លោក Elon Musk ៖ លោក Elon Musk សញ្ជាតិអាមេរិក ស្ថិតនៅក្នុងវ័យ៥១ឆ្នាំ បច្ចុប្បន្នគឺជាមហាសេដ្ឋីមានជាងគេបំផុតលំដាប់លេខទី១លើពិភពលោក ដែលមានទឹកប្រាក់សរុបចំនួន ២៥៣.២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោកគឺជាសហស្ថាបនិករបស់ក្រុមហ៊ុន Tesla (ក្រុមហ៊ុនផលិតរថយន្តអគ្គីសនី) ក្រុមហ៊ុន SpaceX (ក្រុមហ៊ុនផលិតគ្រាប់រ៉ូកែត) និងក្រុមហ៊ុន Boring ( ការចាប់ផ្តើមដំណើរការផ្លូវរូងក្រោមដី)។ មួយផ្នែកធំនៃទ្រព្យសម្បត្តិរបស់គាត់គឺបានតាមរយៈក្រុមហ៊ុន Tesla របស់គាត់។Elon Musk should be forced to testify on X's 'chaotic environment,' US  regulator tells court | CNN Business

២ Bernard Arnault ៖ Bernard Arnault ជនជាតិបារាំង មានវ័យ៧៤ឆ្នាំ ជាមហាសេដ្ឋីទី២លើពិភពលោកដែលមានទឹកប្រាក់សរុប ១៧៣ពាន់លានដុល្លារ។ គាត់គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដ៏ប្រណិតបំផុតលំដាប់ពិភពលោក គឺក្រុមហ៊ុន Moet Hennessy Louis Vuitton (LVMH) ដែលជាក្រុមហ៊ុនផលិតផលគ្រឿងសម្អាងនិងសម្លៀកបំពាក់ទាន់សម័យប្រមាណជាង៧០ប្រភេទផ្សេងៗគ្នា។ គាត់មានកូន៥នាក់ ហើយកូនរបស់គាត់ម្នាក់ៗសុទ្ធតែមានចំណែកាន់ភាគហ៊ុនផ្សេងៗរបស់អាណាចក្រ LVMH នេះផងដែរ។ ម្យ៉ាងវិញទៀត កាលខែមករាឆ្នាំ២០២៣កន្លងទៅថ្មីនេះ គាត់ក៏បានតែងតាំងកូនស្រីរបស់គាត់ម្នាក់ឲ្យគ្រប់គ្រងម៉ាកយីហោដ៏ល្បីលំដាប់ទី២ គឺ Dior ផងដែរ។The $100 Billion Man: How Bernard Arnault Stitched Together The World's  Third Biggest Fortune With Louis

៣ Jeff Bezos ៖ Jeff Bezos ជនជាតិអាមេរិក មានអាយុ៥៩ឆ្នាំ បច្ចុប្បន្នគាត់គឺជាមហាសេដ្ឋីលំដាប់រងទី៣លើពិភពលោកព្រមជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៥១ ពាន់លានដុល្លារ។ គាត់ត្រូវបានសម្រេចចិត្តបោះបង់តំណែងរបស់គាត់ក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនយក្ស Amazon ប៉ុន្តែនៅតែរក្សាតំណែងគាត់ជាប្រធានដដែល។ គាត់ក៏ជាម្ចាស់ក្រុមហ៊ុនអាវកាសឈ្មោះ The Washington Post និងក្រុមហ៊ុន Blue Origin ដែលបានរចនាគ្រាប់រ៉ូកែតនិងបានដាក់បង្ហោះទៅកាន់លំហរកាលពីខែកក្កដា ឆ្នាំ២០២១កន្លងទៅផងដែរ។Jeff Bezos Announces He's Moving to Miami

៤ Larry Ellison ៖ ជនជាតិអាមេរិក អាយុ ៧៨ឆ្នាំ កាន់តំណែងទី៤នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោកនាពេលបច្ចុប្បន្នដែលមានប្រាក់សរុប ១៣៧ពាន់លានដុល្លារ។ គាត់កាន់កាប់ ៣៥% នៃក្រុមហ៊ុន Software យក្ស Oracle និងជាប្រធានផ្នែកបច្ចេកវិទ្យា និងសហស្ថានិកនៃក្រុមហ៊ុន។ គាត់ក៏បានទិញភាគហ៊ុនរបស់ក្រុមហ៊ុនតេសឡាចំនួន៣លានហ៊ុននិងចូលជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនកាលពីឆ្នាំ២០១៨ផងដែរ។Larry Ellison: Biography, Oracle Founder, Entrepreneur

៥ Bill Gates ៖ ជាជនជាតិអាមេរិក អាយុ៦៧ឆ្នាំ ជាមហាសេដ្ឋីទី៥ក្នុងបញ្ជីដែលមានទឹកប្រាក់ ១១៥.៤ពាន់លានដុល្លារ។ គាត់ត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនម្នាក់ជាមួយនឹងលោក Paul Allen ដែលបានបង្កើតក្រុមហ៊ុន Microsoft តាំងពីឆ្នាំ១៩៧៥ ។ ទ្រព្យសម្បត្តិមួយភាគធំរបស់គាត់គឺបានមកពីក្រុមហ៊ុន Microsoft និងការវិនិយោគទៅលើថាមពល Zero Carbon។ បច្ចុប្បន្ន លោកក៏ជាម្ចាស់ដីស្រែធំជាងគេម្នាក់ដែរក្នុងសហរដ្ឋអាមេរិក ហើយក៏បានវិនិយោគនៅក្នុងក្រុមហ៊ុនធំៗជាច្រើនដូចជា Canadian National Railway និង Auto Nation ជាដើម៕Bill Gates disagrees with Elon Musk: We shouldn't panic about A.I.