លោក ហួត ហេង ហៅ Bro Kh គឺជា YouTuber ល្បីឈ្មោះមួយរូបបានទម្លាយពីហេតុផលដែលលោកបានប្រកាសលក់ផេករបស់ខ្លួនកាលពីកន្លងទៅព្រមទាំងបានបាត់មុខពីបណ្តាញសង្គម។ ក្នុងនោះ Bro Kh ក៏បានបញ្ជាក់ដែរថារូបរាងធាត់របស់លោកមិនមែនកើតឡើងដោយសារតែខូចចិត្តរឿងស្នេហានោះទេ គឺកើតឡើងដោយសារតែការគេងមិនលក់។

នៅក្នុងបទសម្ភាសកម្មវិធី អ្នកជិតខាង ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ Bro Kh ដែលគេស្គាល់ថាជាអ្នកបង្កើតមាតិកាល្បីឈ្មោះមួយរូប បានចេញមុខរៀបរាប់ពីក្រោយការប្រកាសលក់ផេករបស់ខ្លួននិងមូលហេតុដែលបណ្តាលឱ្យរូបរាងរបស់លោកមានការប្រែប្រួលយ៉ាងខ្លាំង។May be an image of 1 person and text

Bro Kh បាននិយាយថា ការដែលលោកប្រកាសលក់ផេករបស់លោកកាលពីមុនដោយសារតែលោកមានជំងឺហើយត្រូវការថវិកាក្នុងការព្យាបាល ដែលជំងឺនោះគឺការគេងមិនលក់រហូតរយៈពេល៤៨ម៉ោងលោកមិនងងុយទាល់តែសោះ។ លោកខិតខំរកវិធីព្យាបាលជាច្រើនពេទ្យរួមទាំងទៅប្រទេសថៃផងប៉ុន្តែនៅមិនដឹងមូលហេតុពិតប្រាកដ ទាំងការព្យាបាលបែបសម័យថ្មី និងតាមបែបអបិយជំនឿ លោកនៅតែពិបាកក្នុងការគេងដដែល។

Bro Kh បានចែករំលែកទៀតថា ប្រសិនជាអ្នកមានអាការៈដូចជាលោកអាចប្រឹក្សាយោបល់ព្យាបាលជាមួយគ្រូពេទ្យចិត្តសាស្រ្តបានព្រោះលោកទទួលបានការព្យាបាលធ្វើឱ្យស្ថានភាពរបស់លោកពេលនេះបានធូរស្បើយអាចគេងលក់វិញបាន សូម្បីពេលថ្ងៃក៏លោកអាចគេងបានដែរ។May be an image of 1 person, smiling and text Content Creator រូបនេះបានបញ្ជាក់ថា ការធាត់ហើយនិងបាត់មុខពីរឆ្នាំរបស់លោកមិនមែនការខូចចិត្តងប់ងល់ដោយសារស្នេហាទេ ចំពោះរឿងស្នេហាលោកប្រើពេលតែ១ខែប៉ុណ្ណោះក្នុងការកាត់ចិត្តអាចត្រលប់មកវិញហើយប៉ុន្តែដោយសារជំងឺខាងលើនេះទើបធ្វើឱ្យខ្លួនមានការប្រែរូបរាងខ្លាំង ខណៈការគេងមិនលក់របស់លោកបានចាប់ផ្តើមមុនមានរឿងបែកបាក់ស្នេហាម្ល៉េះដែលវាបានកើតឡើងពេលមានជំងឺរាតត្បាត។

គួរបញ្ជាក់ផងដែរថា ពេលនេះ Bro Kh បានវិលមកធ្វើវីដេអូកំប្លែងៗវិញបានខ្លះៗហើយ ប៉ុន្តែលោកនៅមិនទាន់សម្រុកទទួលការងារច្រើននោះទេព្រោះខ្លាចបំពេញការងារឱ្យគេមិនបានល្អនិងខ្លាចការរើឡើងវិញនៃជំងឺគេងមិនលក់នេះ៕