ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ បានចាប់ផ្តើមប្រព្រឹត្តិទៅជាផ្លូវការហើយនៅក្នុងថ្ងៃនេះ ដោយបេក្ខជនជាច្រើនបានចូលរួមប្រឡង និងខ្លះទៀតក៏បានបោះបង់ការប្រឡងផងដែរ។

ក្នុងនោះ អ្វីដែលគួរឱ្យកត់សម្គាល់នោះ មានបេក្ខជនមួយមានវ័យដល់ ៥៨ឆ្នាំ ហើយ តែនៅតែមានចិត្តជំនះមកប្រឡង បើទោះបីជាប្រឡងធ្លាក់ជាច្រើនលើកហើយក៏ដោយ។

បេក្ខជនដែលមានវ័យចាស់ជាងគេ ឈ្មោះ ហែម ស៊ីណាត អាយុ៥៨ឆ្នាំ កំពុងប្រឡងនៅមណ្ឌល អនុវិទ្យាល័យ ទឹកថ្លា ខេត្តបន្ទាយមានជ័យ។

ការដែលលោកស្រីមិនបោះបង់ការប្រឡងនេះ លោកស្រីធ្លាប់បានលើកឡើងថា៖” មិនបោះចោលក្ដីស្រមៃត្រឹមនេះឡើយ ដើម្បីបំពេញក្ដីស្រមៃក្លាយជាបង្រៀនក្នុងក្របខណ្ឌ ខណៈបច្ចុប្បន្នខ្ញុំជាគ្រូបង្រៀនផ្នែកអក្ខរកម្មប៉ុណ្ណោះ”៕https://lh3.googleusercontent.com/-i_7GtoXVBnw/ZUhbxZTRA3I/AAAAAAAAdb4/sAcIpldwJagjyalqO3_fTwwj69Yx6IXXACK4BGAsYHg/s1003/photo_2023-11-06_10-10-04.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeFzgCXmaVAXNiFHy7IwuzLSg3Sg6ulJwfdNJEY-PchNMbEqTU97nfTbc7ZgN_oFW1y-SdBFYugERVAfvy59WmlGbHHPJ1SK78Zh0hW1NjiaRjEmIy5C7JiQKotXvY9QngoQNBA1g6rgFn-ZVXNOw21ZKCpGTEFVh1rXGCdMPnHhpYXMzTCglGMM_lWY8/s1280/photo_2023-11-06_10-09-36.jpg