ក្រោយពីដឹកដៃកូនក្រមុំ អ្នកនាង ឡៅ ដាណេ ចូលពិធីអាពាហ៍ពិពាហ៍ នៅខេត្តសៀមរាម លោកគ្រូសាន សុជា គ្រោងនឹងបរិច្ចាកថវិការទាំងអស់ ដែលមកពីញាតិមិត្តចងដៃ ទៅកាន់កន្លែងជាច្រើនផ្សេងៗគ្នា។May be an image of 8 people, wedding and templeនៅក្នុងនោះលោកគ្រូ នឹងបរិច្ចាកទៅកាន់៖

១. ឧបត្ថម្ភមន្ទីរពេទ្យគន្ធរបុប្ផា ១០លានរៀល
២. ឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ ១០លានរៀល
៣. ឧបត្ថម្ភគ្រូបង្រៀនវត្តមណីរតនារាម ១០០០$ (មួយពាន់ ដុល្លារ)
៤. ឧបត្ថម្ភអង្គការកុមាកម្ពុជាអូស្ត្រាលី ៥០០$ (ប្រាំរយដុល្លារ)
៥. ឧបត្ថម្ភមេភូមិចាក់ដីធ្វើផ្លូវ ៣០០$ (បីរយដុល្លារ)
៦. ឧបត្ថម្ភសាលាហ៊ុនសែនប្រាសាទបាគងសម្រាប់ទិញ ទូរទស្សន៍បញ្ចាំង slide ៨០០$(ប្រាំបីរយដុល្លារ)
៧. ឧបត្ថម្ភកុមារកំព្រា ៥០០$ (ប្រាំរយដុល្លារ)
៨. ឧបត្ថម្ភសាលាឃុំមានជ័យ ៥០០$ (ប្រាំរយដុល្លារ) សម្រា ទិញComputer

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីស្ថិតនៅក្នុងភាពជាបព្វជិតអស់ ៣១ឆ្នាំមក លោកគ្រូ សាន សុជា បានឮលាចាកសិក្ខាបទ កាលពីថ្ងៃទី២១ ខែឧសភា ក្រោយបានភ្ជាប់ពាក្យកាលពីថ្ងៃទី៣០ ខែកក្កដា និងបានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃទី៤-៥ វិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ៕May be an image of 5 people and dais