នៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជា ដែលបានធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន លោក លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានអញ្ជើញអ្នកផលិតខ្សែភាពយន្ត “No More Bets” មកថតរឿងវគ្គ២ ដើម្បីស្ដារវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេស កេរ្តិ៍ឈ្មោះនៃខេត្តព្រះសីហនុ។
ការស្នើបែបនេះ ក៏ដើម្បីស្តារកេរ្តិ៍ឈ្មោះខេត្តព្រះសីហនុឡើងវិញ ក្រោយពីភាពយន្ត “No More Bets” វគ្គ១ បានធ្វើឱ្យប៉ះពាល់វិស័យទេចរណ៍កម្ពុជា ដោយនៅក្នុងភាពយន្តនេះ កម្ពុជាត្រូវបានគេបង្ហាញដោយប្រយោលថាជាប្រទេសដ៏មានគ្រោះថ្នាក់មួយ។
ភាពយន្តរឿង No More Bets អាចមកផលិតវគ្គ២នៅកម្ពុជាដោយថតនៅខេត្តព្រះសីហនុ ដើម្បីមើលឃើញពីស្ថានភាពជាក់ស្តែងរបស់ខេត្ត ជៀសវាងផ្សាយដោយគ្មានមូលដ្ឋានច្បាស់លាស់៕