ធ្លាប់តែឃើញកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញម៉ូត ជាបវរកញ្ញា ច្រៀង និងសម្តែងរឿង ពេលនេះតារាស្រីរូបនេះត្រៀមបង្ហាញខ្លួនធ្វើជាពិធីការិនីនៅក្នុងកម្មវិធីស្វាគមន៍បវរកញ្ញា Top10 Miss Grand International នាថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខនេះ។May be an image of 1 person

អ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបណ្តាញសង្គម Miss Grand ក្រុងថេប បានបង្ហោះរូបភាព Poster មួយសន្លឹកនៅល្ងាចថ្ងៃទី១ វិច្ឆិកា ដោយប្រកាសពី ពិធីករ ពិធីការិនី ក្នុងកម្មវិធីស្វាគមន៍បវរកញ្ញា Top10 Miss Grand International ដោយក្នុងនោះកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ MGI 2022 ទទួលបានកិត្តិយសពិសេសធ្វើជាពិធីការិនី ចាប់ដៃគូជាមួយលោក champ ដែលជាមនុស្សជំនិតរបស់លោក Nawat ។ កម្មវិធីស្វាគមន៍បវរកញ្ញានេះរៀបចំដោយលោកស្រី Morphine Anda ម្ចាស់ Miss Grand ក្រុងថេប និង សារៈបុរី ដែលអាចបញ្ជាក់ថាលោកស្រីពិតជាស្រលាញ់ចូលចិត្តនិងផ្តល់កិត្តិយសយ៉ាងសំខាន់ទៅដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ កម្មវិធីខាងលើនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ វិច្ឆិកា ខាងមុខនេះនៅឯប្រទេសថៃ។May be an image of 1 person

អស់រយៈពេលជាង១ឆ្នាំហើយបន្ទាប់ពីកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទទួលតំណែងជាលំដាប់រងទី៥ក្នុងកម្មវិធី Miss Grand International 2022 ហើយនាងនៅតែទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់ថ្នាក់ដឹកនាំ MGI ហ្វេនៗទាំងក្នុងប្រទេសនិងក្រៅប្រទេស រួមទាំងបវរកញ្ញាជំនាន់ថ្មីចាស់ បានបង្ហាញការស្រលាញ់ចូលចិត្តនាងយ៉ាងខ្លាំង ទើប ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែទទួលបានឱកាសការងារពីក្រៅប្រទេស។May be an image of 1 person

ការទទួលបានក្តីស្រលាញ់យ៉ាងច្រើននេះ គឺដោយសារតែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាម្នាក់ដែលមានចរិតរុះរាយ ចិត្តល្អ ដាក់ខ្លួន ផ្តល់ការស្រលាញ់ដល់មនុស្សជុំវិញខ្លួន។

មិនត្រឹមតែទទួលបានឱកាសទីផ្សារនៅក្រៅប្រទេសតែប៉ុណ្ណោះទេ តែតារាស្រីរូបនេះទើបតែបញ្ចប់ការងារខ្នាតធំដោយបានសម្តែងជាតួឯកស្រីក្នុងរឿង «ប្រុសលក់ខ្លួន» ដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុនឆាប់ៗនេះ។ ទន្ទឹមនឹងកេរ្តិ៍ឈ្មោះល្បីសុះសាយ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជា BA តំណាងផលិតផលធំៗ និងទីផ្សារសិល្បៈយ៉ាងច្រើនសន្ធឹកសន្ទាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyTLpKn3y9zgqZX7lQxauQbIhU5VUhWgDrvedXru74QO5g1F8CWqbhUTQUcGiriwjrR_DypiUT0blF96HMQH6R6Faa7UMaVMDsgJwh3T-WTTvwwfyG0NgewI9_cGqIGFJsV9pdCgdYMwlkaz0Ek_UVeScujdA9v4P3tbiN2r4iUafdi8RjnmEwxCvyaac/s1200/image_2023-11-02_10-14-41.png