នៅថ្ងៃទី ១ ខែវិច្ឆិកា អ្នកនិយមលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលដឹងថាគណនី Weibo ដែលជាបណ្តាញសង្គមចិនផ្ទាល់ខ្លួនរបស់ Lisa សមាជិក BLACKPINK មិនអាចចូលមើលបានទៀតទេ។ ការបិទនេះត្រូវបានគេជឿថាមានជាប់ពាក់ព័ន្ធនឹងការសម្តែងស៊ិចស៊ីរបស់ Lisa នៅប្រទេសបារាំងកាលពីចុងខែកញ្ញា។
អ្នកគាំទ្រជាច្រើននាក់បានព្យាយាមចូលទៅស្វែងរកគណនីបណ្តាញសង្គមចិនរបស់ Lisa ប៉ុន្តែអ្នកគាំទ្របែរជាឃើញពាក្យថា គណនីនេះត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃវេទិកា Weibo ហើយបច្ចុប្បន្នមិនអាចចូលប្រើបាន។ ទាក់ទិននឹងករណីនេះតារាសម្តែងចិនដ៏ល្បី Angelababy និង Jenny Zhang ដែលត្រូវគេដឹងថាបានចូលរួមទស្សនាការសម្តែងរបស់ Lisa ក៏រងផលប៉ះពាល់ផងដែរ។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់បណ្តាញសង្គមចិនមិនអាចចុច Follow គណនីរបស់ពួកគេបានទេ ផ្ទុយទៅវិញបានបង្ហាញថា គណនីនេះបំពានច្បាប់របស់វេទិកា។
គណនីបណ្តាញសង្គមរបស់ Lisa នៅក្នុងប្រទេសចិនត្រូវបានបិទចោលនេះត្រូវបានគេជឿថាពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងនឹង Lisa, Angelababy និង Jenny Zhang នៅក្នុងប្រទេសចិនបន្ទាប់ពី Lisa បានសម្តែងនៅក្លិប Crazy Horse នៅប្រទេសបារាំង។ ការសម្តែងរបស់ Lisa មានមនុស្សជាច្រើនបានរិះគន់ព្រោះជាទង្វើ និងជាគំរូមិនល្អសម្រាប់អនីតិជន ដោយសារតែអ្នកគាំទ្ររបស់នាងរួមមានសិស្សស្រីជាច្រើននាក់ ស្របពេលកន្លងមក Lisa បានទៅប្រទេសចិនដើម្បីចូលរួមក្នុងកម្មវិធី និងថតផ្សាយពាណិជ្ជកម្មផងដែរ។
ចំណែកឯតារាសម្តែងចិនពីរនាក់ដែលរងផលប៉ះពាល់នេះ ក៏ត្រូវបានទស្សនិកជនរាប់លាននាក់នៅប្រទេសចិនអំពាវនាវឱ្យធ្វើពហិការចំពោះការសម្តែងរបស់ពួកគេដោយសារតែតារាសម្តែងទាំងពីរនេះ បំពានលើបទប្បញ្ញត្តិក្នុងវិស័យសិល្បៈសម្តែង ដែលកំណត់ដោយអាជ្ញាធរចិន។
ការសម្តែងរបស់ Lisa នៅឯប្រទេសបារាំងកាលពីខែកញ្ញា មានមនុស្សជាច្រើនបានរិះគន់ នាងដោយសារតែជឿថាការងារនេះវាជះផលអវិជ្ជមានទៅដល់យុវវ័យដែលមិនទាន់គ្រប់អា យុ។ មតិខ្លះទៀតក៏បានលើកឡើងដែរថាការសម្តែងរបស់ Lisa គ្រាន់តែជាការកម្សាន្តសុទ្ធសាធ ស្ថិតក្នុងភាពទាន់សម័យហើយនាងស្ថិតក្នុងវ័យដែលអាចសម្តែងស៊ិចស៊ីបានហើយ ៕










