សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានអាមេរិករាយការណ៍ថា តម្លៃផលិតផលទឹកក្រូចក្លាសេនៅលើទីផ្សារពិភពលោកបានកើនឡើង ដោយសារការប្រមូលផលផ្លែក្រូចនៅអាមេរិកទាបជាងគោលដៅ ។ វាបានធ្លាក់ចុះរហូតដល់ជិតពាក់កណ្តាលឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។Frozen Orange Juice Concentrate May Become a Thing of the Past | MyRecipes

ក្រសួងកសិកម្មអាមេរិកលើកឡើងថា ការប្រមូលផលផ្លែក្រូចក្នុងចម្ការបានធ្លាក់ចុះ ដោយសារការឆ្លងរាតត្បាតនៃមេរោគ Greening ដែលបណ្តាលមកពីការឆ្លងបាក់តេរី ហើយមេរោគនេះចូលចិត្តបំផ្លាញដំណាំក្រូច ។ ហេតុនេះ ទើបធ្វើឱ្យការប្រមូលផលផ្លែក្រូចនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ បានធ្លាក់ចុះច្រើនបំផុតក្នុងរយៈពេល៥៦ឆ្នាំ ។The Evolution of Orange Juice

ក្រៅពីនេះ ក្រសួងកសិកម្មអាមេរិករំពឹងថា តម្លៃផ្លែក្រូចពូជ Valencia ដែលត្រូវបានគេយកទៅផលិតជាទឹកក្រូចកំប៉ុងច្រើនបំផុតនោះ បានកើនឡើងប្រមាណ២៣% នៅឆ្នាំ២០២៣ ។ ចំណែកនៅរដ្ឋផ្លរីដា ដែលមានផ្ទៃដីដាំដុះ និងផលិតក្រូចដ៏ធំបំផុតរបស់អាមេរិកនៅឆ្នាំ២០២៣ គឺមិនបានប្រឈមនឹងឥទ្ធិពលខ្យល់ព្យុះខ្លាំងក្លាទេ បើធៀបនឹងរយៈពេលជាច្រើនឆ្នាំកន្លងមក ។Canned Natural Orange Juice

ទោះយ៉ាងណា បណ្តាអ្នកវិភាគជឿជាក់ថា ស្ថានការណ៍នេះនឹងល្អប្រសើរឡើងវិញក្នុងរយៈពេល១២ខែខាងមុខ គឺតម្លៃទឹកក្រូចកំប៉ុងនឹងធ្លាក់ចុះប្រមាណ៥០% នៃតម្លៃនាពេលបច្ចុប្បន្ន ៕ ប្រភព ៖ daily news