ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបង្ហោះសារនៅក្នុងបណ្តាញសង្គម X (Twitter) អំពីកិច្ចប្រជុំគណៈកម្មការនៃការិយាល័យការពារ និងបង្ក្រាបគ្រឿងញៀនថា នេះជាកិច្ចប្រជុំលើកដំបូងរបស់រដ្ឋាភិបាលថ្មីពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ។ លោកនាយករដ្ឋមន្ត្រីថៃសង្ឃឹមថា ការិយាល័យការពារ និងបង្ក្រាបគ្រឿងញៀន នឹងមានគោលនយោបាយកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន ពីព្រោះវាជាគោលនយោបាយសំខាន់របស់រដ្ឋាភិបាល ។New Thai leader Srettha Thavisin is a wealthy property developer who didn't  hide his political views | The Asahi Shimbun: Breaking News, Japan News and  Analysis

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា ខ្ញុំបានកំណត់គោលដៅកាត់បន្ថយការប្រើប្រាស់គ្រឿងញៀននៅប្រទេសថៃ ឱ្យបានត្រឹមរយៈពេល១ឆ្នាំ ។ ហេតុនេះ ខ្ញុំនឹងផ្តល់ការណែនាំសម្រាប់ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ រួមមាន ៖

១-គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាធ្វើការ និងមិនបែងចែកការងារគ្នាដើម្បីសម្រេចគោលដៅរួមគ្នា គឺកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋថៃ ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំញៀន ។

២-វិធានការប្តូរអ្នកជក់ថ្នាំញៀនឱ្យក្លាយជាអ្នកជំងឺ, សង្កត់ធ្ងន់លើការចូលរួមរបស់សហគមន៍, ដោះស្រាយបញ្ហាអំពើហិង្សាផ្លូវចិត្តដែលបណ្តាលមកពីថ្នាំញៀន, លើកទឹកចិត្តឱ្យបំបាត់គ្រឿងញៀន ព្រមទាំងត្រៀមការងារ និងឧបករណ៍បំបាត់គ្រឿងញៀនឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេសថៃ និងមានប្រសិទ្ធភាព ។Yaba Most Popular Addictive Drug in Thailand | Dara Rehab

៣-អនុវត្តវិធានការផ្លូវច្បាប់ជាក់លាក់ ដោយលុបបំបាត់ក្រុមជួញដូរថ្នាំញៀន, គ្រប់គ្រងការលួចនាំចូល, រឹបអូសយកសម្ភារៈរបស់អ្នកជួញដូរ, ចាត់ការប្រភពជួញដូរ, ស្វែងរកការជួញដូរនៅតាមព្រំដែន និងបង្ក្រាបដើម្បីកាត់ផ្តាច់ច្រកនាំចូលថ្នាំញៀន ព្រមទាំងចរចាជាមួយស្ថានទូតប្រទេសជិតខាង ដើម្បីសហការគ្នាកាត់បន្ថយការលួចនាំចូល ។

៤-គ្រប់គ្រងថ្នាំញៀនតាមរយៈយុទ្ធសាស្ត្រថ្នាក់ខេត្ត ដោយសូមឱ្យថ្នាក់ខេត្តធ្វើការនាំមុខដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនក្នុងខេត្ត ហើយត្រូវអនុវត្តតាមមធ្យោបាយវាស់វែងជាក់ស្តែង ។Thailand has legalised cannabis, but its war on drugs continues | SBS  Dateline

៥-អនុវត្តតាមច្បាប់ប្រឆាំងគ្រឿងញៀនឱ្យកាន់តែខ្លាំង ពីព្រោះវាជាច្បាប់កែប្រែមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀន ។ លើសពីនេះ ក៏មានការបង្កើនទំនាក់ទំនងជាមួយស្ថាប័នផ្សេងៗផងដែរ ដើម្បីបង្ខំឱ្យអនុវត្តច្បាប់យ៉ាងមានប្រសិទ្ធភាព ៕ ប្រភព ៖ khaosod