ប្រសិនបើអ្នកម្តាយចង់ឱ្យកូនធំពេញវ័យមានលក្ខណៈពេញលេញ និងជាកូនដែលមានការអភិវឌ្ឍន៍ផ្នែកផ្សេងៗ គឺជារឿងដ៏សំខាន់ក្នុងការពង្រឹងការលូតលាស់របស់កូនតាំងពីពេលនៅក្នុងផ្ទៃ។ ដូច្នេះដើម្បីពង្រឹងការអភិវឌ្ឍកូនរបស់អ្នកឱ្យមានភាពឆ្លាតវៃតាំងពីក្មេង យើងសូមណែនាំវិធីសាស្ត្រចំនួន ៥ ដូចខាងក្រោម៖

១.និយាយជាមួយកូនក្នុងពោះរបស់អ្នក៖ ទារកក្នុងផ្ទៃម្តាយអាចឮសំឡេងផ្សេងៗ និង ស្តាប់បានចាប់ពីអាយុ ១៨ សប្តាហ៍នៃការមានផ្ទៃពោះ ដូច្នេះហើយនៅពេលមានផ្ទៃពោះ ត្រូវបានណែនាំឱ្យម្តាយនិយាយជាទៀងទាត់ជាមួយកូនដែលមិនទាន់កើត ឬអានសៀវភៅឱ្យកូនស្តាប់ជាប្រចាំកាន់តែល្អ។ ដោយសារតែពួកគេអាចអភិវឌ្ឍជំនាញនៃការស្តាប់របស់ពួកគេ ហើយវាក៏ជួយបណ្តាញសរសៃប្រសាទក្នុងការអភិវឌ្ឍយ៉ាងមានប្រសិទ្ធភាពផងដែរ។Taking care of your mental health during pregnancy - The Parents Class

២.ម៉ាស្សាពោះថ្នមៗ៖ ម៉ាស្សាក្បាលពោះថ្នមៗ ជួយជំរុញការប៉ះរបស់ទារកក្នុងផ្ទៃ ក៏ដូចជាជួយឱ្យទារកក្នុងផ្ទៃមានអារម្មណ៍ធូរស្រាល រួមទាំងសម្រួលសាច់ដុំ និងបន្ធូរភាពតានតឹងសម្រាប់អ្នកម្តាយបានយ៉ាងល្អ។ លើសពីនេះ ការម៉ាស្សាពោះថ្នមៗដោយក្តីស្រឡាញ់របស់ម្តាយ វាក៏ជួយបង្កើនអរម៉ូនអុកស៊ីតូស៊ីន ដែលជាអរម៉ូននៃក្តីស្រឡាញ់ និងចំណងមិត្តភាពរវាងម្តាយ និងកូនផងដែរ។Pregnancy Massage | Sutter Health

៣.ធ្វើចលនារាងកាយរបស់អ្នកឱ្យបានទៀងទាត់៖ ការធ្វើចលនារាងកាយទៀងទាត់ ក៏អាចជួយពង្រឹងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃផងដែរ ដូច្នេះហើយក្នុងអំឡុងពេលមានផ្ទៃពោះ ម្តាយត្រូវបានណែនាំឱ្យធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាមួយនឹងឥរិយាបថ និងវិធីសាស្ត្រសមស្រប ដែលវានឹងជួយលើកកម្ពស់ការអភិវឌ្ឍរបស់ទារក ក៏ដូចជាជួយឱ្យម្តាយសម្រាលកូនបានយ៉ាងងាយស្រួលផងដែរ។Safe Pregnancy Workouts: Best Exercises by Trimester

៤.បញ្ជាំងពន្លឺពិលនៅលើពោះរបស់អ្នក៖ បញ្ជាំងពន្លឺពិលនៅលើពោះម្តាយ វាអាចជួយពង្រឹងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ក៏ដូចជាជួយទារកក្នុងផ្ទៃឱ្យបែងចែករវាងពន្លឺ និងងងឹតផងដែរ ដែលនេះគឺជាវិធីដ៏ល្អមួយដើម្បីអភិវឌ្ឍជំនាញមើលឃើញរបស់កូនអ្នក។Premium Photo | Close up pregnant woman using a flashlight to play with  baby in her belly.

៥.ដាក់កាសលើពោះរួចបើកចម្រៀងស្រាលៗ៖ ការធ្វើបែបនេះ នឹងជួយពង្រឹងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ ក៏ដូចជាជួយជំរុញដល់ការអភិវឌ្ឍន៍ខួរក្បាលផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ម្តាយត្រូវបានណែនាំឱ្យជៀសវាងសំលេងខ្លាំងៗ ព្រោះវាអាចធ្វើឱ្យទារកក្នុងផ្ទៃមានការភ្ញាក់ផ្អើល៕