សម្រាប់ថ្ងៃខួបកំណើតមិនត្រឹមតែអាចរៀបចំកម្មវិធីជប់លៀងជាមួយគ្រួសារ មនុស្សជាទីស្រលាញ់ប៉ុណ្ណោះទេតែថ្ងៃនោះអ្នកអាចធ្វើអំពើសប្បុរសនាឱកាសនេះបានដូចគ្នាតាមការគិតរបស់បុគ្គលម្នាក់ៗ។ ជាក់ស្តែង តារាចម្រៀង STEP ជាដើមក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន លោកបានដឹកដៃស្រីស្អាត SK ទៅចែករំលែកក្តីស្រលាញ់នៅមណ្ឌលកុមារព្រៃជុំធ្វើរឿងដ៏គួរឱ្យសរសើរ។May be an image of 10 people and child

លោក STEP បានឃ្លាតឆ្ងាយពីអាជីពសិល្បៈមួយរយៈពេល ដោយទើបវិលត្រឡប់មកវិញជាមួយរសជាតិថ្មីនៅក្នុងផលិតកម្ម GenMusix ដែលកុលសម្ព័ន្ធរបស់ រស្មីហង្សមាស កាលពីខែកញ្ញា កន្លងមកនេះ។ បន្ទាប់ពីចាប់ផ្តើមប្រឡូកអាជីពសិល្បៈវិញ តារាចម្រៀង STEP ចាប់ផ្តើមសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់ខណៈលោកក៏នឹងចូលរួមកម្មវិធីប្រគំតន្រ្តីរបស់តារាចម្រៀង ជី ដេវីត នាពេលឆាប់ៗខាងមុខនេះដូចគ្នា។May be an image of 5 people and text

អ្វីដែលកាន់តែចាប់អារម្មណ៍នៅលើបណ្តាញសង្គមរបស់ STEP នាពេលថ្មីៗនេះលោកបានចែករំលែករូបភាពនាថ្ងៃខួបកំណើតគម្រប់ខួប២៩ឆ្នាំ ដោយបានដឹកដៃកញ្ញា SK ចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅមណ្ឌលកំព្រាព្រៃជុំ ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ។May be an image of 8 people and child

តាមការឱ្យដឹងពីតារាចម្រៀងរូបនេះបានរៀបរាប់ថា នេះគឺជាលើកទី១ហើយសម្រាប់លោកដែលកាត់នំខួបកំណើតនៅមណ្ឌលកុមារកំព្រាជាបទពិសោធន៍ថ្មីមួយសម្រាប់លោកហើយក៏ជាភាពរីករាយមួយដែរ។ STEP បានឱ្យដឹងទៀតថា មណ្ឌលនេះមានកុមារកំព្រាសរុបមានចំនួន៦៥នាក់ស្រី២៣នាក់ដោយរូបគេភ្ជាប់មកជាមួយអំណោយបន្តិចបន្តួចពីសប្បុសជនរួមជាមួយការចែករំលែកក្តីស្រលាញ់ទៅកាន់ក្មេងកំព្រាទាំងនោះប្រកបដោយក្តីស្រលាញ់ពោរពេញដោយស្នាមញញឹមនិងជំរុញឱ្យកុមារនៅទីនោះចាប់ក្តីស្រមៃរបស់ខ្លួន។May be an image of 8 people, child, tree and text

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មណ្ឌលកុមារកំព្រាព្រៃជុំជាទូទៅកុមាររស់នៅទីនេះភាគច្រើនត្រូវឪពុកម្តាយបោះបង់ចោលមានអាយុចាប់ពី៧ខែ ហើយក្នុងមណ្ឌលនេះចំណាយអង្ករអស់ពី១៤ ទៅ១៦ប៉េក្នុងមួយខែហើយការខ្វះខាតក្នុងមណ្ឌលកុមារកំព្រានេះគឺតម្រូវការហូបចុកប្រចាំថ្ងៃ និងសម្ភារៈចាំបាច់មួយចំនួនទៀត។ ក្រៅពីចិញ្ចឹមមើលថែយកចិត្តទុកដាក់នៅមណ្ឌលនេះក៏មានការអប់រំបង្រៀនទូទៅដូចជាអក្សរសាស្រ្តខ្មែរ អង់គ្លេស រួមទាំងសិល្បៈរបាំប្រពៃណីខ្មែរជាដើម៕