នៅពេលដល់វ័យចូលនិវត្តន៍មនុស្សចាស់ភាគច្រើនតែងតែបាត់បង់នូវប្រាក់ចំណូលបន្តិចបន្តួច ក៏ដូចជាខ្សោយកម្លាំងផងដែរ។ ប៉ុន្តែនៅពេលដែលគាត់អង្គុយលេង ឬមិនបានធ្វើកិច្ចការអ្វីមួយ អាចធ្វើឱ្យពួកគាត់ឯកោ និងបាក់ទឹកចិត្ត។ ដូច្នេះ ដើម្បីបំបាត់ការអផ្សុករបស់មនុស្សចាស់ យើងសូមណែនាំការងារចំនួន ៤ ដែលមនុស្សចាស់អាចធ្វើបានក៏ដូចជារកចំណូលបានទៀតផង ដែលការងារទាំងនោះមានដូចជា៖

១.ដាំបន្លែ ឬថែសួន៖ មនុស្សចាស់ដែលមានចំណេះដឹង និងសមត្ថភាពក្នុងវិស័យកសិកម្ម អាចដាំបន្លែផ្លែឈើលក់ជាមុខរបរបន្ថែម ដើម្បីបំបាត់ភាពតានតឹង ក៏ដូចជារកចំណូលបានគួរសមផងដែរ។ លើសពីនេះ ការងារដាំបន្លែ ឬថែសួន គឺស័ក្តិសមបំផុតសម្រាប់មនុស្សចាស់ ព្រោះពួកគាត់អាចរស់នៅជាមួយនឹងធម្មជាតិ រួមទាំងមានពេលទំនេរច្រើនទៀតផង។Lifelong Benefits Of Gardening For Seniors - Discovery Village

២.សិល្បៈ ឬសិប្បកម្មផ្សេងៗ៖ សិល្បៈ ឬសិប្បកម្មផ្សេងៗគឺការងារបែបឆ្នៃប្រឌិត ដែលប្រើកម្លាំងតិចតួចបំផុត ដូច្នេះវាស័ក្តិសមខ្លាំងសម្រាប់មនុស្សចាស់ ដោយពួកគាត់អាចមានពេលទំនេរច្រើន ក៏ដូចជាជួបជុំជាមួយមិត្តភក្តិដែលមានអាយុដំណាលគ្នា និងអាចរកចំណូលបានបន្តិចបន្តួចផងដែរ។Top 10 Male Singers Over Age 65 (and Still Going Strong!) - Spinditty

៣.ចម្អិនម្ហូប ឬធ្វើបង្អែម៖ មនុស្សចាស់ដែលមានជំនាញធ្វើម្ហូប ឬបង្អែមរួចហើយ អាចអនុវត្តជារៀងរាល់ថ្ងៃឱ្យកូនចៅរបស់អ្នកញ៉ាំ ក៏ដូចជាធ្វើលក់បន្តិចបន្តួចដើម្បីរកចំណូលបន្ថែម ពេលដែលអ្នកចូលនិវត្តន៍ផងដែរ ហើយក៏ជាវិធីសាស្ត្របំបាត់ភាពអផ្សុក និងភាពតានតឹងដ៏មានប្រសិទ្ធភាពទៀតផង។The Joy of Cooking and its Benefits for Older Adults | National Poll on  Healthy Aging

៤.បើកជាផ្ទះសំណាក់ ឬផ្ទះជួល៖ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅក្នុងតំបន់ទេសចរណ៍ធម្មជាតិ ហើយមានកន្លែងគ្រប់គ្រាន់ក្នុងការកែលម្អវា នោះអ្នកអាចបើកផ្ទះសំណាក់សម្រាប់ភ្ញៀវទេសចរស្នាក់នៅ ឬក៏ធ្វើផ្ទះដើម្បីជួលឱ្យគេ។ វិធីនេះនឹងអាចជួយអ្នករកលុយបានដោយមិនចាំបាច់ខំប្រឹងច្រើននោះទេ ហើយការងារនេះក៏ស័ក្តិសមបំផុតសម្រាប់មនុស្សចាស់ផងដែរ៕Nine Steps to Turn Your Home into a Rental Property | Rental Property  Management Software by Apartments.com