ប្រទេសវៀតណាម ៖ Nguyen Duc Toan ជានាយកប្រតិបត្តិរបស់ Google Cloud នៅប្រទេសវៀតណាម ជឿជាក់ថា Generative AI នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើឧស្សាហកម្មហ្គេម ក្រោយពីការបង្ហាញខ្លួននៃរូបរាងក្រាហ្វិក 3D សម្រាប់ Real Time និងស្មាតហ្វូន ។ ក្រៅពីនេះ ឧស្សាហកម្មហ្គេមនឹងបំពេញតួនាទីជាសញ្ញាមួយដល់អាជីវកម្មផ្សេងៗ ព្រមទាំងណែនាំពីវិធីថ្មីដើម្បីផ្តល់ដំណឹង, ទាក់ទាញ និងតភ្ជាប់មនុស្សក្នុងទ្រង់ទ្រាយធំ ។Smart, Google Cloud explore AI-enabled services

បណ្តាក្រុមហ៊ុនហ្គេមរបស់វៀតណាម ដូចជា VNG Games, Amanotes និង Wolffun Game បានបញ្ចេញមតិអំពីតួនាទីរបស់បច្ចេកវិទ្យា AI ដូចៗគ្នាថា បច្ចេកវិទ្យានេះបានចូលមកជួយដោះស្រាយបញ្ហាផ្សេងៗជាច្រើនទាំងផ្នែកខាងក្នុង និងខាងក្រៅនៃឧស្សាហកម្មហ្គេម ។

Vo Tuan Binh ជានាយកប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Amanotes លើកឡើងថា កត្តាមួយក្នុងចំណោមកត្តាដែលជួយឱ្យផលិតផលហ្គេមរបស់ក្រុមហ៊ុនមានចំនួនដោនឡូតតាមរយៈ App Stores ខ្ពស់បំផុតរហូតដល់៣ពាន់លាន គឺដោយសារការប្រើប្រាស់បច្ចេកវិទ្យា AI វិភាគទិន្នន័យ ។Blog: Setting up Google Cloud to play Windows based game | Tudip

រីឯ Nguyen Dinh Khanh ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Wolffun Game លើកឡើងថា បុគ្គលិករបស់ក្រុមហ៊ុនអាចស្វែងរកដំណោះស្រាយក្នុងការងារផ្សេងៗពីបច្ចេកវិទ្យា AI ច្រើនជាង CEO ហើយអ្នកសរសេរ Code ក៏មានកំហុសឆ្គងតិចជាងមុនផងដែរ ព្រោះពួកគេយកបច្ចេកវិទ្យា AI មកជួយ ។ ក្រៅពីនេះ ក្រុមហ៊ុនបានដាក់គម្រោងយក Generative AI មកប្រើប្រាស់នៅក្នុង App ឈ្មោះ Thetan Creator ។ ដូច្នេះ វានឹងធ្វើឱ្យអ្នកប្រើប្រាស់អាចសម្រេចការងាររបស់ពួកគេតាមតម្រូវការ ។

ចំណែក Le Trong Giap មកពី VNG Games គឺជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម Unicorn របស់វៀតណាមមើលឃើញថា វាមិនត្រឹមតែជាឧស្សាហកម្មហ្គេមប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកវិទ្យា AI ជាប្រធានបទក្តៅនៅគ្រប់វិស័យអាជីវកម្ម ។ ក្រុមហ៊ុន VNG Games កំពុងទាញយកបច្ចេកវិទ្យា AI មកប្រើប្រាស់ជាមួយហ្គេមដែលក្រុមហ៊ុនបានផលិតឡើង រួមទាំងហ្គេមជាច្រើនទៀតដែលក្រុមហ៊ុនបានលក់ ។ ហេតុនេះ បច្ចេកវិទ្យា AI នឹងជួយកាត់បន្ថយដំណើរការការងារ ជាពិសេស ពេលវេលាចំណាយលើការអភិវឌ្ឍផលិតផល ៕ ប្រភព ៖ AEC connect