លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ដែលជាតារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងបន្ទាប់ពីនិយាយក្នុងន័យរើសអើងភេទទី៣ ព្រោះខ្លាចបាត់បង់ធនធានមនុស្ស។ ក្នុងនោះអ្នកលេងបណ្តាញសង្គមល្បីឈ្មោះ Peypey dy បានលើកឡើងយ៉ាងចាក់ដោតដោយបានលើកឡើងថាភេទទី៣មួយចំនួន និយាយស្តីបានឆ្លងកាត់ខួរ និងមានសុជីវធម៌ជាងមនុស្សប្រុសមួយចំនួន។ ចំណែកឯលោក តាន់ គឹមសួរ មិនបានរិះគន់តារាកំប្លែង នាយ ក្រឹម ទេថែមទាំងពោលអរគុណទៅវិញដោយសារតែមានហេតុផលនេះ។May be an image of 1 person, bangs and blonde hair

ក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់ក្នុងនាមជាគណៈកម្មការ កម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent កាលពីយប់ថ្ងៃទី២៨ តុលា លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមរិះគន់មិនសំចៃ ព្រោះក្នុងពេលផ្តល់មូលវិចារ្យទៅកាន់បេក្ខជន ណុប ដាណេ បាននិយាយរើសអើងភេទទី៣ ខ្លាចបាត់បង់ធនធានមនុស្សក្នុងសង្គមដោយសារតែកើនឡើងភេទទី៣ច្រើន។No photo description available.

ការនិយាយបែបនេះធ្វើឱ្យអ្នកស្រលាញ់ភេទដូចគ្នា រួមទាំងមហាជនទូទៅ អ្នកសិល្បៈច្រើនរូបមិនពេញចិត្តចំពោះពាក្យសម្តីរបស់តារាកំប្លែងល្បីឈ្មោះរូបនេះឡើយដោយបានចេញមុខការពារបេក្ខជន ណុប ដាណេ និងទាមទារសិទ្ធិរបស់ពួកគេនិងទាមទារមិនឱ្យមានការរើសអើងភេទទី៣ឡើយ។
លោក Peypey dy ដែលគេស្គាល់ថាជាបុគ្គលល្បីឈ្មោះលេចមុខច្រើនក្នុងពិភពសិល្បៈ បានលើកឡើងថា «Respect បងឃីមហើយសូមលោកពូ ក្រឹម ក្រឡេកមើលភេទទី៣មួយចំនួនធំ គេមាន business មានការងារល្អ មានចំណូល បង់ពន្ធជូនរដ្ឋដូចគ្នា។ តើធនធានមនុស្សសំដៅតែចំពោះភេទប្រុសនិងភេទស្រី ឬយ៉ាងម៉េច? ក្រែងលោកពូ ធ្លាប់សម្តែងធ្វើជាភេទទី៣ដែរតើ មិនចឹង?»។

ម្ចាស់ហាងហឹរខនណឺ រូបនេះបន្តថា «ភេទទី៣ មួយចំនួន និយាយស្តីបានឆ្លងកាត់ខួរ និងមានសុជីវធម៌ ជាងមនុស្សប្រុសមួយចំនួនផង វាមិនអាស្រ័យលើភេទទេពូ វាអាស្រ័យលើខួរនិងទង្វើរបស់មនុស្ស ពូខ្លាចបាត់បង់ធនធានមនុស្សដោយសារមានភេទទី៣ច្រើនតែខ្ញុំ ខ្លាច មនុស្សនិយាយច្រើនបាត់ខួរ »។May be an image of 1 person and camping

ទន្ទឹមនឹងមានមតិរិះគន់ តារាកំប្លែង នាយក្រឹម ងាកទៅកាន់លោក តាន់ គឹមសួរ បានបញ្ចេញមតិផ្ទុយពីមហាជនមួយចំនួនធំដោយអរគុណតារាកំប្លែងនិងជាគណៈកម្មការរូបនេះសុខចិត្តប្រើវិធីឈឺសាច់ដើម្បីបំផុសឱ្យមានការចាប់អារម្មណ៍ និងផ្ដល់តម្លៃទៅសមត្ថភាពរបស់បេក្ខជន។

លោក តាន់ គឹមសួរ បានសរសេរថា «អរគុណពូក្រឹមដែលសុខចិត្តប្រើវិធីឈឺសាច់នេះដើម្បីបំផុសបំផុលឱ្យមានការចាប់អារម្មណ៍ និងផ្ដល់តម្លៃទៅសមត្ថភាពរបស់បេក្ខជន ជាពិសេសឱ្យកម្ពុជាកាន់តែមានការយល់ដឹង អាចទទួលយក និងផ្ដល់តម្លៃទៅលើភេទទី៣»។

លោកបន្តថា « ខ្ញុំអាចយល់បាន ដោយសារនេះគឺជាវិធីឈឺសាច់ដែលខ្ញុំធ្លាប់បានធ្វើកន្លងមកពាក់ព័ន្ធទៅនឹងអក្សរសាស្ត្រខ្មែរ បរិស្ថាន និងគ្រឿងញៀន នេះគឺជាវិធីធ្វើរឿងអវិជ្ជមាន ដើម្បីបង្កើតរឿងវិជ្ជមាន
នេះគ្រាន់តែជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះ ខុសត្រូវយ៉ាងណាកុំប្រកាន់អីបងប្អូន Be positive thinking»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEingT_wJxyTJnIqaQWVNDdkKlwEBbLA8WNE6frdGtIbjWOL14fWJVvl-_8IgYSYk8-wej9lm-egxHv4LSuurMlOcMTKfMcmiae5CYdAG1woheAZMRt1xxpOdbdpeAqC6QOFYQmY6B3HjIyieh7Ts34JI7CUb-0zFqdGLfET7SWxuu2U-5LXa5vMmnEcT2I/s683/e.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLw9lUzgGDd-i9TQ68h_lqdUqzwpxBuBc_Sp1Q_o4gTbVYodLsH5Yf4AT9zi7NpdQ03s-Rv18k8sGkSWGnthk7RnlgOFCpGdSl9wpyQgMvHgdntSy4REeWZQUq0QFkNRe3rPlBFmDXeEYeB58kqsznugEMZdT-F52JImyIkXA0BSTel4Vtu929SXUr4yo/s718/ta.PNG