តៃវ៉ាន់ គឺជាកោះមួយដែលល្បីខាងអាហារឆ្ងាញ់ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ មិនថាអាហារតាមផ្លូវ ឬអាហារនៅក្នុងភោជនីយដ្ឋានទេ សុទ្ធតែជាអាហារពិសេសទាំងអស់។ ដូច្នេះ ប្រសិនបើអ្នកមានបំណងចង់ទៅកម្សាន្តនូវកោះតៃវ៉ាន់ ហើយចង់សាករសជាតិថ្មីៗ ជាមួយមុខម្ហូបប្លែកៗ ថ្ងៃនេះ KBN News នឹងណែនាំប្រិយមិត្តមកស្គាល់ភោជនីយដ្ឋានល្បីៗចំនួន ៤ នៅកោះតៃវ៉ាន់៖
១.ភោជនីយដ្ឋាន Shabu៖ shabu ត្រូវបានគេចាត់ទុកថាជាហាងដ៏ល្បីមួយដែលមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីក្រុង Kaohsiung នៃកោះតៃវ៉ាន់។ អាហារនៅក្នុងភោជនីយដ្ឋាននេះគឺមានរសជាតិឆ្ងាញ់ខ្លាំងណាស់ ជាមួយនឹងគ្រឿងផ្សំស្រស់ៗ និងល្អ រួមមានសាច់ជ្រូក សាច់មាន់ គ្រឿងសមុទ្រ និងស៊ុបក្រអូបជាដើម។ ដូច្នេះជាទូទៅហាងនេះចាប់ផ្តើមបើកពីម៉ោង ១១:០០ ថ្ងៃត្រង់ដល់ ១:០០ យប់ជារៀងរាល់ថ្ងៃ។

២.Chou’s Shrimp Rolls៖ ហាងដ៏ល្បីមួយទៀតនៅក្នុងទីក្រុង Kaohsiung គឺមានមុខម្ហូបឆ្ងាញ់ៗជាច្រើន ហើយអាហារដែលល្បីប្រចាំហាងនេះគឺសាច់បង្គា ជាមួយនឹងអាហារបែបចិនផ្សេងៗទៀត។ ភោជនីយដ្ឋាន Chou’s Shrimp Rolls ចាប់ផ្តើមបើកពីម៉ោង ១០:០០ ព្រឹក ដល់ ៩:៣០ យប់។

៣. Ya Tien Zhan៖ ភោជនីយដ្ឋានទាអាំងដ៏ល្បីមួយកន្លែងនៅ Kaohsiung នឹងបង្ហាញពីរបៀបកាត់សាច់ទាឱ្យយើងឃើញភ្លាមៗនៅលើតុតែម្តង ជាមួយនឹងសាច់ទាទន់ ហើយមានរសជាតិឆ្ងាញ់ខ្លាំងណាស់។ ដូច្នេះ Ya Tien Zhan ចាប់ផ្តើមបើកជាពីរពេលគឺ ១១:៣០ ថ្ងៃត្រង់ -២:០០ រសៀល / ៥:៣០ ល្ងាច -៩:០០ យប់ជារៀងរាល់ថ្ងៃ។

៤.ភោជនីយដ្ឋាន Shianye៖ Shianye ត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានមាន់បំពង ដែលអ្នកណាៗក៏ចូលចិត្តរសជាតិនៃម្ហូបក្នុងហាងមាន់បំពងនេះដែរ។ មិនត្រឹមតែមានមាន់បំពងដ៏ឈ្ងុយឆ្ងាញ់នោះទេ ហាងនេះក៏មានម្ហូបបែបប្រពៃណីរបស់តៃវ៉ាន់ជាច្រើនដែលពោរពេញទៅដោយរសជាតិផងដែរ។ សម្រាប់ភោជនីយដ្ឋាន Shianye ជាធម្មតាចាប់ផ្តើមបើកជាពីរពេលគឺ ១១:០០ ថ្ងៃត្រង់ – ២:០០ រសៀល / ៥:០០ ល្ងាច – ១២:០០ យប់៕











