សហរដ្ឋអាមេរិក មានរដ្ឋចំនួន៥០ ដោយក្នុងនោះមានតែរដ្ឋមួយប៉ុណ្ណោះ ដែលធ្លាប់ជាប្រទេសមានឯករាជ្យត្រឹមត្រូវ តែបែរជាត្រូវបានបង្ខំចិត្តចូលជ្រកកោន ធ្វើជារដ្ឋរបស់អាមេរិក។
រដ្ឋនោះមានឈ្មោះថា រដ្ឋតិសសាស់ ដែលពីមុនមានឈ្មោះថា “សាធារណៈរដ្ឋតិចសាស់” ដែលបានបំបែកចេញ និងប្រកាសឯករាជ្យ ពីប្រទេសមិកសុិច នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៨៣៦។
គ្រានោះ មានតែបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក ប៉ុណ្ណោះ ដែលទទួលស្គាល់ តិចសាស់ ជារដ្ឋឯករាជ្យ។ ក្រោយពីបានឯករាជ្យជិត ១០ឆ្នាំ សាធារណៈរដ្ឋតិចសាស់ បានជួបវិបត្តិសេដ្ឋកិច្ច និងបែកបាក់ផ្ទៃក្នុងនយោបាយ បានធ្វើឱ្យស្ថានភាពប្រទេសនេះចុះខ្សោយខ្លាំង ស្របពេលដែលប្រទេសនេះស្ថិតនៅចំកណ្តាល នៃសង្គ្រាមមិកសុិច-អាមេរិក ថែមទៀតផងនោះ ប្រទេសនេះ ក៏បានសម្រេចចិត្តចូលធ្វើជារដ្ឋមួយរបស់អាមេរិកដើម្បីធានាបាននូវសន្តិភាពពេញលេញឡើងវិញ។
នៅពេលនោះ សាធារណៈរដ្ឋតិចសាស់ បានក្លាយជារដ្ឋទី២៨ របស់សហរដ្ឋអាមេរិក ក្រោយពីប្រកាសចូលជារដ្ឋផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៨៤៥៕









