ប្រទេសថៃ ៖ ម្នាស់ពូជផូលែរបស់ថៃ មានរសជាតិផ្អែម ស្រួយ និងមានទំហំតូចៗ ដែលបានដាំដុះនៅខេត្តឈៀងរ៉ៃ ប្រទេសថៃ មានតម្រូវការនៅលើទីផ្សារពិភពលោក ជាពិសេស ទីផ្សារប្រទេសចិន ។ ទំហំនៃការនាំចេញក្នុង១ឆ្នាំៗ ប្រទេសថៃបាននាំចេញម្នាស់ទៅប្រទេសចិន ស្មើជាង៤ម៉ឺនតោន តាមរយៈខេត្តឈៀងរ៉ៃ ។ ប៉ុន្តែនៅខែតុលា ឆ្នាំ២០២៣នេះ ប្រទេសចិនបានប្រកាសថា នឹងផ្អាកការនាំចូលម្នាស់ថៃ ។ ការប្រកាសផ្អាកការនាំចូលនេះ បានធ្វើឱ្យកសិករថៃបារម្ភថា ម្នាស់នឹងសម្បូរហូរហៀរពេញទីផ្សារ ជាពិសេស ក្នុងពេលប្រមូលផលនៅខែវិច្ឆកា រហូតដល់ខែធ្នូ ឆ្នាំ២០២៣នេះ ព្រោះកន្លងមក ប្រទេសថៃបាននាំចេញម្នាស់ទៅលក់នៅចិន រហូតដល់៩០% ឯណោះ ។เคราะห์ซ้ำกรรมซัด ชาวไร่สับปะรด สุดช้ำราคาตก ซ้ำยังถูกช้างป่าบุกยึดพื้นที่

អ្នកស្រី ច័ន្ទឡា ពិនតាសឺប ជាម្ចាស់ចម្ការម្នាស់សម្រាប់នាំចេញទៅក្រៅប្រទេសនិយាយថា ៖ «វាបានប៉ះពាល់ច្រើនដូចជា កសិករដាំម្នាស់ ហើយក្រុមហ៊ុនអាជីវកម្មក៏បានជួបនឹងការលំបាកផងដែរ ដោយសារយើងមិនអាចនាំចេញម្នាស់ទៅប្រទេសចិន ។ ម្យ៉ាងទៀត នៅពេលចិនផ្អាកនាំចូលម្នាស់ថៃ យើងគ្មានការងារឱ្យកម្មករធ្វើទេ» ។

រីឯលោក ឆាំណាន សុខចៃបូន ជាអ្នកនាំចេញម្នាស់នៅឃុំបាងស៊ែ ស្រុកមឿងឈៀងរ៉ៃ និយាយថា ៖ «យើងបាននាំចេញម្នាស់ស្រស់ទៅប្រទេសចិន ហើយការនាំចេញម្នាស់បកសំបករួច គឺត្រូវតែគោរពតាមច្បាប់របស់ចិន ។ ដូច្នេះ ធ្វើឱ្យយើងមិនអាចនាំចេញម្នាស់ទៅចិនបានទេ» ។อบต.ป่าหุ่ง เชียงรายเปิดรับซื้อสับปะรด กก.ละ 2 บาท  หวังช่วยแก้ปัญหาไม่มีตลาดรองรับ

ជាមួយគ្នានេះ សមាគមកសិករដាំម្នាស់ថៃបានប្រជុំគណៈកម្មការ និងក្រុមហ៊ុនអាជីវកម្មប្រចាំខេត្តឈៀងរ៉ៃ ដើម្បីដោះស្រាយបញ្ហាឧបសគ្គផ្នែកពាណិជ្ជកម្ម ។ លោក សុរ៉ាត់ មុនីនថងវង្ស នាយកសមាគមកសិករដាំម្នាស់ថៃ លើកឡើងថា ៖ «ចង់ឱ្យរដ្ឋាភិបាលថៃ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាការដាំដុះ ដូចជា ជីកសិកម្ម និងថ្នាំកម្ចា.ត់សត្វល្អិត ព្រោះបើវាមានតម្លៃខ្ពស់ កសិករក៏ត្រូវចំណាយដើមទុនខ្ពស់ដែរ ។ កន្លងមក ភ្នាក់ងារលើកកម្ពស់ផ្នែកកសិកម្ម ក៏បានអប់រំដល់កសិករអំពីបច្ចេកទេសកសិកម្មផងដែរ ប៉ុន្តែខ្ញុំគិតថា ត្រូវតែអប់រំកសិករបន្ថែមទៀត» ។หั่นสับปะรดภูแลใส่ถุงขาย ลองผิดลองถูกจนได้วิธีลดต้นทุน  ขายได้กำไรกว่าเท่าตัว - เส้นทางเศรษฐี

ចំណែកការិយាល័យពាណិជ្ជកម្មប្រចាំខេត្តឈៀងរ៉ៃ បានដាក់សំណើទៅក្រសួងពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហាការនាំចេញម្នាស់ ព្រមទាំងជួយស្វែងរកទីផ្សារក្នុងស្រុក ។ យោងតាមទិន្នន័យទិន្នផលដាំម្នាស់នៅខេត្តឈៀងរ៉ៃ ប្រចាំឆ្នាំ២០២៣ បង្ហាញថា ខេត្តនេះមានផ្ទៃដីដាំដុះម្នាស់ជាង៥ម៉ឺន២ពាន់រ៉ៃ (ស្មើប្រមាណ៨.៣២០ហិកតា) ក្នុងនោះម្នាស់ពូជផូលែ បានដាំដុះនៅលើផ្ទៃដីជាង២ម៉ឺន៨ពាន់រ៉ៃ (ស្មើប្រមាណ៤.៤៨០ហិកតា) ។ គេសង្ឃឹមថា នឹងទទួលបានទិន្នផលម្នាស់ប្រមាណជាង៦ម៉ឺន៨ពាន់តោន និងកើនឡើងលើសឆ្នាំ២០២២ ចំនួន៦០០តោន ៕ ប្រភព ៖ ThaiPBS North