ដោយមើលឃើញកំណើនប្រជាជននាំគ្នាទៅលេងច្រើនកុះករ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វិនិយោគទុនអនិកជនកម្ពុជា ហៅកាត់ (OCIC) បានដាក់ចេញនូវវិធានការចំនួន ៥ចំណុច សម្រាប់អ្នកទៅលេងកម្សាន្តនៅឧទ្យាននរា ដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ និង សុវត្ថិភាព ជូនបងប្អូនទាំងអស់គ្នា។
វិធានការនោះមាន៥ចំណុច រួមមាន៖
- មិនអនុញ្ញាតឱ្យចតយានជំនិះនៅលើផ្លូវ ឬចិញ្ចើមផ្លូវឡើយ សូមចតយានជំនិះរបស់លោកអ្នកនៅទីតាំងចំណតដែលបានរៀបចំ
- មិនអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍បំពងសម្លេងលឺៗ រួមមានធុងបាស speaker
- មិនអនុញ្ញាតឱ្យដាក់តុកៅអី ក្រាលកន្ទេល ដើម្បីទទួលទានអាហារ ឬសេពគ្រឿងស្រវឹងនៅតាមទីកន្លែងសាធារណៈឡើយ
- ចូលរួមថែរក្សាអនាម័យ ដោយវេចខ្ចប់សម្រាមផ្ទាល់ខ្លួនទៅដាក់នៅក្នុងធុងសម្រាម
- ចូលរួមថែរក្សាបរិស្ថាន ដោយមិនដើរជាន់ស្មៅ បេះបោចរុក្ខជាតិ បំផ្លាញសំភារៈ ឬទ្រព្យសម្បត្តិដែលមាននៅក្នុងឧទ្យាននរាឡើយ៕











