ក្រុមចម្រៀង Seventeen នឹងថ្លែងសុន្ទរកថាក្នុងនាមជាតំណាងយុវជនសាកលក្នុងវេទិកាយុវជនយូណេស្កូលើកទី ១៣ ដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនៅខែក្រោយពីថ្ងៃទី ១៤-១៥ ខែវិច្ឆិកា។ នេះបើតាមសារព័ត៌មាន allkpop បានចុះផ្សាយ។ ទន្ទឹមនឹងនេះ SEVENTEEN នឹងក្លាយជាក្រុម K-Pop ដំបូងគេដែលថ្លែងសុន្ទរកថាទោលនៅទីស្នាក់ការកណ្តាលនេះ។Korean Pop Band Seventeen Interview

នៅថ្ងៃទី២៧ ខែតុលា ក្រុមហ៊ុន Pledis Entertainment បានបញ្ជាក់ថា Seventeen នឹងបង្ហាញវត្តមាននៅក្នុង វេទិកាយុវជនរបស់អង្គការយូណេស្កូលើកទី១៣ ក្នុងនាមជាភ្ញៀវពិសេស ដោយថ្លែងសុន្ទរកថា និងសម្តែងជូនអ្នកចូលរួមនៅថ្ងៃទី១៤ ខែវិច្ឆិកា។ ក្នុងអំឡុងពេលសុន្ទរកថារបស់ពួកគេ Seventeen នឹងថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ សាមគ្គីភាព និងការអប់រំក្នុងចំណោមយុវជនទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ។

វេទិកាយុវជនរបស់អង្គការយូណេស្កូលើកទី ១៣ នឹងប្រព្រឹត្តទៅជាផ្នែកមួយនៃសន្និសិទទូទៅរបស់អង្គការយូណេស្កូ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា នៅទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ។Seventeen to release 10th EP 'FML' on April 24

គួររម្លឹកថា កាលពីមុនផលិតកម្ម Pledis Entertainment និង Seventeen បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រជាមួយអង្គការ UNESCO និងគណៈកម្មាធិការជាតិកូរ៉េសម្រាប់ UNESCO ដោយចាប់ផ្តើមយុទ្ធនាការអប់រំក្រោមពាក្យស្លោកថា «Going Together»។

ទន្ទឹមនឹងដំណឹងល្អសម្រាប់អ្នកគាំទ្រខាងលើនេះនៅក្នុងពិភពប្រកួតប្រជែងដ៏ខ្លាំងក្លានៃវិស័យ K-pop វិញ ក្រុម Seventeen បានធ្វើឱ្យឈ្មោះរបស់ពួកគេមាននៅក្នុងប្រវត្តិសាស្ត្រតន្រ្តីដោយសម្រេចបាននូវស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍មួយ។ ក្រុមនេះបានបំបែកកំណត់ត្រាសម្រាប់ការលក់អាល់ប៊ុមលើកទី១១របស់គេខ្ពស់បំផុតនៅក្នុងសប្តាហ៍ដំបូងដោយត្រឹមរយៈពេល៤ថ្ងៃនៃការចេញផ្សាយលក់បានរហូតដល់ជាង៤លានបន្ទះ៕Seventeen Announces Tenth Mini Album 'FML' Out in April