ប្រទេសថៃ ៖ អាជ្ញាធរបានបញ្ជាឱ្យបិទហាងលក់គ្រឿងសមុទ្រនៅតាមបណ្តោយឆ្នេរសមុទ្រប្លា ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ចំនួន៧ថ្ងៃ ក្រោយពីហាងនេះបានបង្កជម្លោះ និងបណ្តេញភ្ញៀវទេសចរកុំឱ្យចតរថយន្តនៅមុខហាងរបស់ខ្លួន ។ ទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍ប្រទេសថៃយ៉ាងខ្លាំង ហើយចុងក្រោយ ម្ចាស់ហាងក៏បានលើកដៃសំពះសុំទោសអាជ្ញាធរមូលដ្ឋាន ព្រមទាំងសន្យាថា នឹងទទួលខុសត្រូវចំពោះទង្វើនេះ ដើម្បីឱ្យភ្ញៀវទេសចរមកកម្សាន្តនៅឆ្នេរសមុទ្រឡើងវិញ ។ในประเทศ - 'ระยอง'สั่งปิดร้านขายอาหารทะเลริมหาด หลังไล่นทท.ห้ามจอดหน้าร้าน

អ្នកលេងបណ្តាញសង្គមថៃបាននាំគ្នាចែកចាយវីដេអូស្ត្រីអាជីវករម្នាក់នៅឆ្នេរសមុទ្រប្លា ខេត្តរ៉ាក់យ៉ង បានឈ្លោះគ្នាជាមួយភ្ញៀវទេសចរ ដោយសារតែការចតរថយន្តនៅមុខហាងរបស់នាង ។ ពលរដ្ឋថៃជាច្រើននាក់និយាយថា នេះជាទង្វើមិនសមរម្យទាល់តែសោះ ហើយវាបានបំផ្លាញមុខមាត់វិស័យទេសចរណ៍ប្រទេសថៃយ៉ាងខ្លាំង ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក Kitipong Urawat ចៅហ្វាយស្រុកបានឆាង បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំមួយ ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ក្នុងវិស័យទេសចរណ៍នៅស្រុកបានឆាង ខេត្តរ៉ាក់យ៉ង ។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជាច្រើនរូប ភ្នាក់ងារពាក់ព័ន្ធផ្សេងៗ និងអ្នកប្រកបអាជីវកម្មនៅតាមបណ្តោយឆ្នេរសមុទ្រប្លា ផងដែរ ។เทศบาลตำบลพลาสั่งปิดร้านขายอาหารทะเลริมหาด 7 วันหลังไล่นทท.จอดรถหน้าร้าน  ด้านเจ้าของขอโทษยอมรับผิดขอปรับปรุงตัว - สยามรัฐ

រីឯលោក Pairot Samniang អភិបាលរងស្រុកឱ្យដឹងថា ជំហានដំបូង លោកបានបញ្ជាឱ្យអាជ្ញាធរបិទហាងលក់គ្រឿងសមុទ្រនេះចំនួន៧ថ្ងៃ ដោយសារបណ្តេញភ្ញៀវទេសចរមិនឱ្យចតរថយន្តនៅមុខហាង ។ លើសពីនេះ លោកបានអញ្ជើញអ្នកប្រកបអាជីវកម្មលក់គ្រឿងសមុទ្រនៅតាមឆ្នេរ មកណែនាំអំពីបម្រាមផ្សេងៗដូចជា បញ្ហាអនាម័យ និងជួយគ្នាថែរក្សាបរិស្ថានឆ្នេរសមុទ្រ ក៏ដូចជាបរិវេណមុខហាងនីមួយៗ ។

លោក Pairot Samniang ថ្លែងថា ៖ «ចំពោះការចតរថយន្តនៅតាមឆ្នេរសមុទ្រ និងកន្លែងសាធារណៈ ខ្ញុំបានជូនដំណឹងទៅអ្នកប្រកបអាជីវកម្មទាំងអស់ឱ្យយល់ថា ភ្ញៀវទេសចរអាចចតរថយន្តបាន ។ ខ្ញុំនឹងត្រៀមរៀបចំសណ្តាប់ធ្នាប់ហាងលក់ដូរ និងតំបន់ឆ្នេរសមុទ្រឱ្យមានរបៀបរៀបរយផងដែរ ។ ដូច្នេះ នៅចុងខែតុលា ឆ្នាំ២០២៣ ខ្ញុំនឹងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមឆ្នេរ ដើម្បីឱ្យក្លាយជាកន្លែងសម្រាប់ភ្ញៀវទេសចរ» ។เทศบาลตำบลพลาสั่งปิดร้านขายอาหารทะเลริมหาด 7 วันหลังไล่นทท.จอดรถหน้าร้าน  ด้านเจ้าของขอโทษยอมรับผิดขอปรับปรุงตัว - สยามรัฐ

ចំណែកម្ចាស់ហាងលក់គ្រឿងសមុទ្រ ដែលបានឈ្លោះប្រកែកជាមួយភ្ញៀវទេសចរ និងល្បីល្បាញក្នុងបណ្តាញសង្គមនោះ បានលើកដៃសំពះសុំទោសអាជ្ញាធរពាក់ព័ន្ធ ដោយសារនាងធ្វើឱ្យខូចមុខមាត់ដល់វិស័យទេសចរណ៍ ។ ម្ចាស់ហាងនេះព្រមឱ្យអាជ្ញាធរបិទហាងចំនួន៧ថ្ងៃ ហើយសុំឱ្យអាជ្ញាធរផ្តល់ឱកាសឱ្យនាងបានកែខ្លួនផងដែរ ។ ម្ចាស់ហាងនិយាយថា ខ្លួនបានឱ្យបុគ្គលិកឈ្មោះ វ៉ាន ផ្អាកការងារចំនួន៣០ថ្ងៃ ដោយសារបង្កជម្លោះជាមួយភ្ញៀវទេសចរ ។สั่งปิด 7 วันร้านขายอาหารทะเลริมหาดพลา จ.ระยอง ทะเลาะไล่นักท่องเที่ยว​จอดรถ หน้าร้าน

លោក Kitipong Urawat ចៅហ្វាយស្រុកបានឆាង ថ្លែងថា ៖ «បញ្ហាជម្លោះជាមួយភ្ញៀវទេសចររឿងចតរថយន្តនោះ ខ្ញុំសូមបញ្ជាក់ថា ភ្ញៀវទេសចរអាចចតរថយន្តបាន ព្រោះវាជាកន្លែងសាធារណៈ ។ យើងត្រូវទទួលស្គាល់ថា ក្រោយពីស្ថានការណ៍ជំងឺកូវីដ-១៩ រាតត្បាតឃើញថា ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រធ្លាក់ចុះខ្លាំង ។ ដូច្នេះ អ្នកប្រកបអាជីវកម្មត្រូវជួយគ្នាទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅទីនេះឡើងវិញ ហើយអ្នកទាំងអស់គ្នាត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះល្អ និងមិនដើរខ្សែលើ ឬកេងចំណេញភ្ញៀវទេសចរ» ៕ ប្រភព ៖ mgronline