ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយបវរកញ្ញាតំណាងប្រទេស ភឹម ស្រីនោ មិនបានចូលTopឡើយក្នុងកម្មវិធី MGI 2023 ខណៈយប់ថ្ងៃទី២៦ តុលា បវរកញ្ញារូបនេះបានវិលមកមាតុប្រទេសវិញហើយ។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះពាក្យពេចន៍យ៉ាងកក់ក្តៅទៅកាន់ ភឹម ស្រីនោ និងកុំឱ្យនាងបាក់ទឹកចិត្តហើយនៅតែពោលថា ស្រីនោ នៅតែស័ក្តិសមជា Miss Grand Cambodia 2023 ដដែល។May be an image of 3 people and people smiling

នៅលើបណ្តាញសង្គមរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបភាពពីរសន្លឹកជាមួយ ភឹម ស្រីនោ អមជាមួយខ្លឹមសារពោរពេញដោយអត្ថន័យថា «មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានក្តីស្រឡាញ់ចំពោះយើងនោះទេ ដូច្នេះហើយយើងត្រូវតែមានក្តីស្រឡាញ់ចំពោះខ្លួនឯងឱ្យបានច្រើនៗជាទីបំផុត ។ នៅក្នុងដំណើរនៃការប្រកួតមនុស្សគ្រប់គ្នាតែងតែចង់ឃើញអ្នកស្ថិតក្នុងថប់កំពូលណាមួយ ដោយមិនគិតពីផលលំបាកដែលអ្នកកំពុងតែប្រឈមមុខឡើយ ទទួលស្គាល់ការចូល Top គឺជាក្តីប្រាថ្នារបស់ Queen និងអ្នកគាំទ្រគ្រប់រូបពិតមែន ប៉ុន្តែការលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ ក៏មិនមែនជារឿងងាយស្រួលផងដែរ។ ក្នុងឆ្នាំនេះយើងពិតជាមោទនភាពចំពោះអ្នកខ្លាំងមែនទែន អ្នកធ្វើបានល្អបំផុតហើយ ឈរលើឆាកអន្តរជាតិស្រែកឈ្មោះ ប្រទេសកម្ពុជា យ៉ាងអង់អាចក្លាហានព្រមទាំងបញ្ចប់ការប្រកួតដោយសន្តិភាពនិងទទួលបានសេចក្តីស្រឡាញ់ពីបណ្តាបវកញ្ញាជុំវិញពិភពលោកជាច្រើន»។May be an image of 2 people and text

ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្តទៀតថា «សម្រាប់អារម្មណ៍ខ្ញុំឆ្លងកាត់ការចូលទៅទស្សនាផ្ទាល់ អ្នកដែលគួរតែអបអរផងដែរនោះគឺ បេក្ខនារីដែលមិនចូល Top កំពូលណាមួយ សូមសរសើរពួកគាត់មានទឹកចិត្តល្អណាស់គឺតែងតែទះដៃ អបអរសាទរមិត្តភក្តិជានិច្ច ពេលដែលមិត្តភក្តិចូលទៅកាន់ Top ណាមួយ សង្ឃឹមថាការវិលត្រឡប់របស់ពួកគាត់មកប្រទេសកំណើតវិញពោរពេញដោយការស្វាគមន៍យ៉ាងកក់ក្តៅតាមរយៈសកម្មភាពនិងពាក្យសម្តីល្អៗ គួរឱ្យគោរព»។May be an image of 2 people and people smiling

ជាចុងក្រោយ MGC2022 រូបនេះបាននិយាយទៅកាន់ ភឹម ស្រីនោ ទៀតថា «ក្នុងនាមជារាមច្បងពិតជាមានមោទនភាពណាស់ដែលឃើញសិស្សប្អូនមានការ តស៊ូ ខិតខំប្រឹងប្រែង បញ្ចេញអស់ពីសមត្ថភាពក្នុងការតំណាងឲ្យប្រទេសកម្ពុជា ដឹងថាបេសកម្មមួយនេះវាពិតជាលំបាក ចូរកុំបាក់ទឹកចិត្តព្រោះតែសម្តីមិនល្អអ្នកដទៃ សូមបន្តដំណើរទៅមុខទៀត សូមចាំថាអ្នកពិតជាសក្តិសមជា Miss Grand Cambodia 2023 »៕