ឡេគឺជាផលិតផលដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ ឡេមានតួនាទីយ៉ាងច្រើនសម្រាប់ថែរក្សាស្បែក ផ្តល់សំណើមដល់ស្បែក ក៏ដូចជាជួយការពារបញ្ហាស្បែកផងដែរ។ សព្វថ្ងៃផលិតផលឡេមានច្រើនប្រភេទណាស់ ដូច្នេះអ្នកគួរជ្រើសរើសឡេណាមួយដែលមានអជ្ញាប័ណ្ណត្រឹមត្រូវ ក៏ដូចជាត្រូវដឹងឱ្យច្បាស់អំពីផលិតផលឡេនីមួយៗផងដែរ។ ជាទូទៅផលិតផលឡេអាចប្រើប្រាស់បានគ្រប់វ័យ និងមិនរើសភេទនោះទេ។ ហេតុនេះហើយ តើការលាបឡេផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់ស្បែក?
+ការលាបឡេបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែកដូចជា៖
១.ជួយផ្តល់សំណើមដល់ស្បែក នៅពេលដែលស្បែកស្ងួត។
២.ជួយការពារស្បែករបស់អ្នកពីកាំរស្មី UV។
៣.ជួយកំចាត់ជាតិពុលចេញពីស្បែករបស់អ្នក។
៤.ធ្វើឱ្យស្បែកស ភ្លឺរលោង ចែងចាំង ក៏ដូចជាធ្វើឱ្យស្បែកមានសុខភាពល្អ។
៥.ជួយកាត់បន្ថយការរលាក និងបំបាត់ស្លាកស្នាមតិចតួចនៅលើស្បែក។
៦.ជួយឱ្យស្បែកភ្លឺថ្លាពីខាងក្នុង និងការពារស្បែកមិនឱ្យមានភាពជ្រីវជ្រួញ។
៧.ផ្តល់ភាពត្រជាក់ រួមទាំងមានក្លិនក្រអូប។
៨.ជួយកាត់បន្ថយបញ្ហាស្បែកខ្មៅស្រអាប់ និងការពារមិនឱ្យស្បែកឡើងជាំ ឬអាចម៍រុយ។
៩.ពង្រឹងរបាំងការពារស្បែក ក៏ដូចជាការពារមិនឱ្យបាត់បង់ជាតិទឹក។
១០.ជួយចិញ្ចឹម និងបំប៉នស្បែកដែលនឿយហត់ពេញមួយថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ ការមិនអនុវត្ត ឬមិនលាបឡេឱ្យបានទៀងទាត់នោះគឺមិនអាចទទួលបានអត្ថប្រយោជន៍ដូចខាងលើនោះទេ កាលណាដែលអ្នកលាបឡេជារៀងរាល់ថ្ងៃ ក៏ដូចជាអនុវត្តជាប្រចាំនឹងជួយថែរក្សាស្បែកឱ្យមានសំណើម ស្រស់ថ្លា ការពារស្បែកពីកាំរស្មីព្រះអាទិត្យ រួមទាំងមានសុខភាពល្អផងដែរ៕










