ប្រទេសថៃ ៖ អ្នកស្រី ឆាយ៉ាផា និងស្វាមី បានជួលកម្មករមកជួយកាត់ត្រួយស្តៅ និងចងស្តៅជាបាច់ ដែលបានដាំដុះនៅលើផ្ទៃដីជាង២ហិកតានៅស្រុកណាឌីត ខេត្តប្រាជីនបុរី ប្រទេសថៃ ដើម្បីលក់ឱ្យអាជីវករ ។ អ្នកស្រីប្រាប់ថា អាជីវករនឹងទទួលទិញត្រួយស្តៅទាំងអស់ ហើយអ្នកស្រីលក់តម្លៃ១៦០បាតក្នុង១គីឡូក្រាម (ស្មើប្រមាណ១ម៉ឺន៦ពាន់រៀល) ព្រោះវាជាស្តៅខុសរដូវកាល ។ปราจีนบุรี ชาวสวนปลูกสะเดามันทวาย ขายกิโลกรัมละ 160 ไม่พอขาย - 77 ข่าวเด็ด

អ្នកស្រី ឆាយ៉ាផា ឱ្យដឹងថា អ្នកស្រីបានលក់ត្រួយស្តៅតាំងពីដើមខែកញ្ញា ឆ្នាំ២០២៣ ហើយក្នុង១ថ្ងៃៗ ចម្ការអ្នកស្រីអាចប្រមូលផលស្តៅបានប្រមាណ៥០០គីឡូក្រាម ស្មើនឹងទឹកប្រាក់ចំនួន៨ម៉ឺនបាតក្នុង១ថ្ងៃ ។ អ្នកស្រីបានបែងចែកក្រុមការងារជា២ក្រុម គឺក្រុមកាត់ត្រួយស្តៅ និងក្រុមចងបាច់ស្តៅឱ្យស្អាតដើម្បីលក់ឱ្យអាជីវករ ។ปราจีนบุรี ชาวสวนปลูกสะเดามันทวาย ขายกิโลกรัมละ 160 ไม่พอขาย - 77 ข่าวเด็ด

ចំណែកវិធីការដាំស្តៅខុសរដូវកាល អ្នកស្រី ឆាយ៉ាផា ប្រាប់ថា អ្នកស្រីបានប្រើប្រាស់ជីកសិកម្មដែលធ្វើដោយខ្លួនឯងតាមធម្មជាតិ និងបាញ់លើដើមស្តៅឱ្យវាចេញផ្កា ។ ជីធម្មជាតិនេះផ្សំឡើងពីភេសជ្ជៈប៉ូវកម្លាំងជាមួយប៊ីចេង ហើយត្រូវបាញ់លើដើមស្តៅ៣ថ្ងៃម្តង ។ ១០ថ្ងៃក្រោយមក ដើមស្តៅក៏ចាប់ផ្តើមលាស់ត្រួយខ្ចី និងចេញផ្កាជាបន្តបន្ទាប់ ធ្វើឱ្យអ្នកស្រីកាត់វាលក់មិនទាន់ទេ ។ปราจีนบุรี ชาวสวนปลูกสะเดามันทวาย ขายกิโลกรัมละ 160 ไม่พอขาย - 77 ข่าวเด็ด

នៅពេលដើមស្តៅដុះរាងខ្ពស់បន្តិច អ្នកស្រី ឆាយ៉ាផា ក៏ចាប់ផ្តើមកាត់មែកវាចេញខ្លះដើម្បីកុំឱ្យដើមខ្ពស់ខ្លាំងពេក បន្ទាប់មក អ្នកស្រីបានជួលកម្មករមកជួយកាត់មែកស្តៅម្តងទៀត ។ នៅពេលកាត់ថ្លៃឈ្នួលការជួលកម្មករ និងការចំណាយលើជីកសិកម្មរួចហើយ អ្នកស្រីអាចទទួលបានប្រាក់ចំណេញពាក់កណ្តាលពីប្រាក់ចំណូលសរុបក្នុង១ឆ្នាំ ៕ ปราจีนบุรี ชาวสวนปลูกสะเดามันทวาย ขายกิโลกรัมละ 160 ไม่พอขาย - 77 ข่าวเด็ดប្រភព ៖ Thai PBS