ប្រាសាទបក្សីចាំក្រុង ត្រូវបានកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២។

ប្រាសាទ ស្ថិតនៅកណ្តាលព្រៃខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រ មានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពក្រហម ដែលត្រូវបានកសាង ដើម្បីឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។May be an image of temple

ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី ដែលមាន៤ថ្នាក់ កសាងពីថ្មបាយក្រៀម និងមានប្រាសាទមួយធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើតបន្តុបនៅពីលើ និងចាប់ផ្តើមកសាងឡើងដោយព្រះបាទហស៌វរ្ម័នទី១ (៩១០ – ៩៤៤) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រាទាំងពីររបស់ព្រះបាទយសោវរ្ម័នទី១ និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤ – ៩៦៨)។May be an image of monument and temple

ដោយឡែក ជុំវិញនឹងឈ្មោះប្រាសាទនេះវិញ ជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ ដែលមានស្តេចមួយអង្គ មានបក្សីចាំថែរក្សាគ្រប់គ្រង និងតែងតែការពារស្តេចអង្គនោះ ឱ្យគេសផុតពីការដេញតាមសំម្លាប់ពីស្តេចដែលសោយរាជ្យមុនៗ៕May be an image of temple