Home តារាជាតិ តារាសម្តែង ប៊ឺរី និង ម៉ាដាម ដា ប្រកាសចែកផ្លូវគ្នាក្រោមហេតុផលរស់នៅមិនចុះសម្រុង

តារាសម្តែង ប៊ឺរី និង ម៉ាដាម ដា ប្រកាសចែកផ្លូវគ្នាក្រោមហេតុផលរស់នៅមិនចុះសម្រុង

95
0

បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយគ្នាប្រមាណ២ឆ្នាំពេលនេះតារាសម្តែង ប៊ឺរី និងអ្នកលក់អនឡាញ ម៉ាដាម ដា បានប្រកាសជាសាធារណៈពីការបែកបាក់របស់អ្នកទាំងពីរក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នា។ កាលពីមុនអ្នកទាំងពីរមានគម្រោងអនាគតជាមួយគ្នាដោយដឹកដៃគ្នាចូលរោងទាំងនៅក្នុងស្រុកខ្មែរនិងបារាំង ប៉ុន្តែគម្រោងនេះមិនអាចសម្រេចបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf1T2XwxfMcRQzYcFGGv2mdQ3IeoR90QsgsvYc4o_QXY2iUINhnGCdVIY_Kk8zVlVFG-h6SftcVEpe9EFtD9ZlNUqrrOdiYM3T7TkS3pDab9hvBQWmUdkN7zJnPno8uHzRgzp7nM6yuvQYQsSxyEdZCR0kc2T29YULobCYN1-8EJ8tVes05cWs1AnYjZM/s2048/image_2026-08-03_14-10-49.png
នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ តារាសម្តែង ប៊ឺរី បានបង្ហោះនៅលើបណ្តាញសង្គមថា «សូមគោរពជម្រាបសួរបងប្អូនទាំអស់គ្នាថ្ងៃនេះយើងខ្ញុំទាំង២នាក់សូមអនុញ្ញាតប្រកាសដំណឹងជាសាធារណៈជូនដល់បងប្អូនទាំងអស់គ្នាឱ្យបានជ្រាបថា យើងខ្ញុំទាំង២នាក់បានព្រមព្រៀងចែកផ្លូវគ្នាចាប់ពីពេលនេះតទៅ ពីថ្ងៃនេះទៅយើងទាំង២លែងត្រូវជាអ្វីនឹងគ្នាតទៅទៀតហើយ (អាចត្រឹមជាមិត្តល្អនឹងគ្នា)មូលហេតុគឺពួកយើងរស់នៅមិនចុះសម្រុងគ្នា
អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនជ្រាបជាដំណឹងយើងខ្ញុំក៏សូមអភ័យទោសចំពោះបងប្អូន អ៊ំពូមីង តាយាយ ក៏ដូចជាFan យើងខ្ញុំទាំង2នាក់ផងចុះបើសិនជាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនដោយប្រការណាមួយ សូមអរគុណ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcSJRBEGPzdu9j6xODAKsq-rKsRcGQRg8AfyHhtO3ZR2EVZ6-RP_YINwWKdo4ePlkaBn6aG57ClPVZJFHU52sPYVX6Y3ysineuCWZAAlXG3-c30-3KHJgE73FsVTx97DTtaMvt6D8ZxtqnO3BBA1zB9z1AJbRN8LzmbCwwZojDbt7jENfEWtNf-Do-3L4/s2048/image_2026-08-03_14-10-50.png
មិនត្រឹមតែតារាសម្តែង ប៊ឺរី ប៉ុណ្ណោះទេងាកទៅកាន់បណ្តាញសង្គមរបស់ម៉ាដាម ដា ក៏បានចែករំលែកដំណឹងបែកបាក់នេះដូចគ្នា។ នៅក្នុងសេចក្តីប្រកាសរបស់ ម៉ាដាម ដា ក៏បានលើកឡើងស្រដៀងគ្នាទៅនឹងការប្រកាសរបស់ ប៊ឺរី គ្រាន់តែមិនមានពាក្យថា «អាចត្រឹមជាមិត្តល្អ»។ នៅក្នុងខម្មិន ម៉ាដាម ដា បានបង្ហាញថាខ្លួនបានឱប គូស្នេហ៍ណែនពេក ហើយការបែកគ្នានេះគឺអ្នកទាំងពីរស្ម័គ្រចិត្តទាំងសងខាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ0PFmC8QU9yGduvIbigqZfAPT13aZsN2UErDC6YxQfJuH7Ab3Kt6witZbMTtNKdUrmzLcRYJ9Pg6K_2Qlafc2l6ZFBTBYiI7TcoXkh67sf6agm_dNPllA3TgUy6zNlUDqT8PygKeMQsbsm848w0yQpV17rWAtL6bSNbeQ8M4QDiq6cX4o4grcxPdiqko/s2048/image_2026-08-03_14-10-52.png
ដំណឹងនៃការចែកផ្លូវគ្នានេះបានធ្វើឱ្យអ្នកតាមដានមួយចំនួនបង្ហាញការសោកស្តាយចំពោះចំណងស្នេហ៍នេះដោយសារតែកន្លងមកអ្នកទាំងពីរមានភាពផ្អែមល្ហែមជាមួយគ្នា។ លើសពីនេះទៅទៀតបន្ទាប់ពីម៉ាដាម ដា មានបញ្ហាហិរញ្ញវត្ថុ តារាសម្តែង ប៊ឺរី នៅតែរួមសុខទុក្ខកាន់ដៃគ្នាដោយសន្យាថាមិនបោះបង់គ្នាឡើយប៉ុន្តែពេលនេះអ្នកទាំងពីរក៏មិនអាចបន្តដំណើរជាមួយគ្នាបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbd5h-qL5KS6Fg_4IaQCYKCGajrkCHqf6BSIRT_b0JSVW2Jh-o_QjMbMEFgIUPLA2o_BgQBGursp6y6HVw22vXJJxMWqgZ6isflcI69ft3cGnyS8QtJSu-lxe4O-sp_OYpB_zHIplv-c449lX2Xak10W1Xb9ZB-HuBd-tzq4YIEjvAqL-JXFymPhlVDEg/s960/image_2026-08-03_14-10-53.png
គួរឱ្យដឹងថាតារាសម្តែង ប៊ឺរី បានប្រកាសជាសាធារណៈមានទំនាក់ទំនងស្នេហាជាមួយ ម៉ាដាម ដា កាលពីល្ងាចថ្ងៃទី៨ សីហា ឆ្នាំ២០២៤ ដោយអះអាងថាជាទំនាក់ទំនងមានភាពច្បាស់លាស់និងមានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា។ ក្រោយមកម៉ាដាម ដា បានបង្ហើបថាពួកគេនឹងរៀបការទាំងនៅស្រុកខ្មែរនិងស្រុកបារាំង។ នៅដើមខែមករា ឆ្នាំ២០២៥ ម៉ាដាម បានជួបប្រទះនឹងរឿងអាស្រូវពាក់ព័ន្ធនឹងលុយកាក់និងចេញសែកស្អុយ។ នៅចុងខែមករា ឆ្នាំ២០២៥ ម៉ាដាម ដា ក៏បានបង្ហើបថានាងកំពុងពរពោះទៀតផង ប៉ុន្តែជាអកុសលកូនក្នុងផ្ទៃនោះមានបញ្ហា។ នៅខែមេសា ឆ្នាំ២០២៥ តារាសម្តែង ប៊ឺរី ធ្លាប់ចេញមុខអះអាងថារូបលោកនឹងមិនរត់ចោលម៉ាដាម ដា នៅពេលមានបញ្ហាលំបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPA6as-6SxplpQ043C4KStMK4lvFoSdc5PYCVg7jzpUbL8oMslFCBhK3R0WGLxr0ql9NKXbS8d-AAY63BFY0tBYMF0o5B1aAhi0qXDBo9oQcIbznP2xHcxqvYTm9ZdhuJN9N_7mkDqOWeV29aVFYofRSjMFnagh4_r1pta4IhWi4_pUb9OohI6KM3USJ0/s2048/image_2026-08-03_14-10-54.png

មែនទែនទៅមុននឹងប្រកាសចែកផ្លូវគ្នានេះ អ្នកទាំងពីរពុំសូវជាបង្ហាញខ្លួនញឹកញាប់ជាមួយគ្នាដូចមុនឡើយរហូតមានការសង្ស័យថាទំនាក់ទំនង ម៉ាដាម ដា និងប៊ឺរី ប្រេះឆា តែក្រោយមកអ្នកលក់អនឡាញរូបនេះក៏បានចេញវីដេអូនិងមានការបង្ហោះរូបភាពមួយចំនួនទើបធ្វើឱ្យការសង្ស័យនេះបាត់វិញ។ យ៉ាងណាក៏ដោយពេលនេះអ្នកទាំងពីរក៏សម្រេចចិត្តបែកបាក់គ្នាដោយសន្តិវិធីដោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះស្នេហារបស់ពួកគេមានរយៈពេល២ឆ្នាំ៕