ប្រទេសថៃ ៖ ក្រសួងការពារជាតិថៃបានលើកឡើងថា រដ្ឋាភិបាលថៃអាចនឹងទិញនាវាចម្បាំងពីចិនជំនួសនាវាមុជទឹករបស់ចិនវិញ បន្ទាប់ពីថៃបានដឹងថាក្រុមហ៊ុនផលិតនាវារបស់ចិនមិនអាចដាក់បញ្ចូលម៉ាស៊ីនស្តង់ដាអាល្លឺម៉ង់ដូចទៅនឹងសេចក្តីបញ្ជាក់នៅក្នុងកិច្ចព្រមព្រាងដែលមានចែងនៅក្នុងកិច្ចសន្យាទិញលក់ជាមួយគ្នានោះ។China ousts defence minister, the second senior leader to leave in three  monthsសូមរំលឹកថាប្រទេសថៃបានចំណាយប្រាក់ប្រមាណ ១៩៣.៧លានដុល្លារ និងបានទូទាត់ជាបណ្តើរៗទៅឲ្យភាគីចិនសម្រាប់ការទិញនាវាមុជទឹក១ក្នុងចំណោម៣គ្រឿង ដែលមានឈ្មោះថា Yuan Class S26T ដែលបំពាក់មកជាមួយនឹងម៉ាស៊ីនម៉ាស៊ូតរបស់អាល្លឺម៉ង់ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានពន្យាពេល គឺនៅពេលដែលអាល្លឺម៉ង់បានហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនរបស់ខ្លួនសម្រាប់ការនាំចេញរបស់យោធាចិន។Thailand aims swapping Chinese sub with frigate after troubled deal | The  Asahi Shimbun: Breaking News, Japan News and Analysis

ភាគីប្រទេសចិនក៏បានស្នើឲ្យមានការជំនួសម៉ាស៊ីនអាល្លឺម៉ង់ដោយគ្រឿងឧបករណ៍ ម៉ាស៊ីនផលិតនៅចិនវិញ ប៉ុន្តែកិច្ចចរចាប៉ុន្មានលើកនោះនៅតែមិនទាន់ទទួលបាននូវលទ្ធផលសម្រេចជាផ្លែរផ្កានៅឡើយទេ។

រាជរដ្ឋាភិបាលដែលទើបឡើងកាន់អំណាចថ្មីរបស់ថៃ គឺលោកនាយករដ្ឋមន្ត្រីសេដ្ឋា ថាវីស៊ីនបាននិយាយថាខ្លួនបានដាក់សំណើរនៅក្នុងដំណើរទស្សនៈកិច្ចរបស់ខ្លួននៅក្នុងវេទិកាផ្លូវខ្សែរក្រវាត់ Belt and Road Forum នាទីក្រុងប៉េកាំងប្រទេសចិនកាលពីសប្តាហ៍មុនរួចហើយ គឺថៃចង់ឲ្យមានការផ្លាស់ប្តូរក្នុងការទិញនាវាមុជទឹក ទៅជានាវាចម្បាំងវិញ។Thailand aims to swap Chinese sub with frigate after troubled deal | The  Star

កាលពីថ្ងៃ២៤ខែតុលានេះ រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោកសូទីន គ្លុងសាង ប្រាប់ទៅសារព័ត៌មានក្នុងស្រុកថា ពួកយើងបានស្នើទៅកាន់ភាគីខាងចិនរួចរាល់ហើយ ហើយពួកគេគឺកំពុងតែធ្វើការពិចារណា គាត់បានបន្តថា អាចនឹងមានការពិភាក្សាទៅលើផែនការថ្មីៗបន្ថែមទៀតនៅខែក្រោយ។

រដ្ឋាភិបាលមុនរបស់ថៃក៏បានបញ្ចប់នូវកិច្ចព្រមព្រៀងនៅឆ្នាំ២០១៧ក្នុងការទិញនាវាមុជទឹក១ក្នុងចំណោម៣គ្រឿងដែរក្នុងតម្លៃប្រមាណ ៣៧៣.៥៥លានដុល្លារ។ ហើយនៅឆ្នាំ២០២០ក៏មានការអនុម័តពីគណៈកម្មាធិការសភាក្នុងការបញ្ជាទិញនាវាមុជទឹក២គ្រឿងផ្សេងទៀតផងដែរក្នុងតម្លៃ ៦២២.៥៨លានដុល្លារ។Thailand aims swapping Chinese sub with frigate after troubled deal - The  Economic Times

បើទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទិញនាវាមុជទឹកពីចិនគឺទទួលបានការរិះគន់ពីសារធារណៈជនជាច្រើនផងដែរ ចំពោះរដ្ឋាភិបាលថៃអាណត្តិមុនផងដែរ ដោយក្រុមអ្នកប្រឆាំងនិងអ្នករិះគន់បានលើកជាសំនួរថា តើការទិញនាវាមុជទឹកនោះពិតជាបម្រើដល់ផលប្រយោជន៍សារធារណៈនិងមានសារៈសំខាន់សម្រាប់សន្តិសុខជាតិដែរឬយ៉ាងណា?

រីឯក្រុមកងទ័ពជើងទឹករបស់ប្រទេសថៃវិញក៏បានលើកឡើងដែរថា ការទិញនាវាមុជទឹកគឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងកិច្ចការ ការពារផលប្រយោជន៍ប្រទេសថៃទាំងមូលនៅក្នុងរយៈពេលវែង៕
CAN News