ប្រទេសរុស្ស៊ី ៖ អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីបានបដិសេធព័ត៌មានចចាមអារ៉ាមថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងមានជំងឺ រហូតដល់បញ្ជូនឱ្យមន្ត្រីដែលមានរូបរាងស្រដៀងគ្នាជាមួយលោក មកចូលរួមក្នុងកម្មវិធីផ្សេងៗជំនួសលោក ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា មេដឹកនាំប្រទេសរុស្ស៊ីមានសុខភាពល្អជាធម្មតាទេ ។Putin signs bills outlawing 'fake news' | The Hill

អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីបានផ្តល់សម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ដែលពួកគេបានសាកសួរពាក់ព័ន្ធនឹងព័ត៌មានតាមតេឡេក្រាមនៅរុស្ស៊ី ហើយក្រុមសារព័ត៌មាននៅប្រទេសលោកខាងលិច ក៏បានយកព័ត៌មាននេះទៅចុះផ្សាយបន្តថា មេដឹកនាំរុស្ស៊ី លោក ពូទីន មានជំងឺកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ រហូតដល់លោកត្រូវបញ្ជូនមន្ត្រីដែលមានមុខមាត់ស្រដៀងលោក ទៅចូលរួមក្នុងកម្មវិធីផ្សេងៗជំនួសលោក ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា លោក ពូទីន មានសុខភាពរឹងមាំល្អធម្មតា ហើយពាក្យចចាមអារ៉ាមអំពីសុខភាពរបស់លោក គឺជារឿងគ្មានប្រយោជន៍ ។ លោកប្រធានាធិបតី ពូទីន បានឈានចូលអាយុ៧១ឆ្នាំ កាលពីថ្ងៃទី៧ ខែតុលា កន្លងមក ហើយលោកជាមេដឹកនាំប្រទេសដែលបានហាត់ប្រាណតាមវិធីច្រើនយ៉ាង ជាពិសេស កីឡាយូដូ ។General Sergei Surovikin: Who is Putin's hard-line new commander in  Ukraine? - BBC News

កន្លងមក លោក ពូទីន បានបង្ហាញខ្លួននៅតាមកម្មវិធី និងក្នុងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាបន្តបន្ទាប់ រួមទាំងការធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននៅខែតុលា ឆ្នាំ២០២៣ ផងដែរ ហើយលោកបានមកកាន់ទីក្រុងចំនួន២ របស់រុស្ស៊ី ក្នុងពេលលោកត្រឡប់ពីចិន ។

នៅពេលលោក ពូទីន ផ្តល់សម្ភាសន៍ទៅកាន់ក្រុមសារព័ត៌មានកាលពីឆ្នាំ២០២០ មេដឹកនាំរុស្ស៊ីក៏បានបដិសេធព័ត៌មានដូចគ្នានេះថា លោកបានប្រើប្រាស់មន្ត្រីដែលមានរូបរាង និងមុខមាត់ស្រដៀងគ្នាជាមួយលោកទៅចូលរួមក្នុងកម្មវិធីផ្សេងៗ ។ ប៉ុន្តែលោកទទួលស្គាល់ថា លោកត្រូវគេស្នើឱ្យធ្វើបែបនេះកាលពីមុន ដោយសារហេតុផលសុវត្ថិភាព ៕ ប្រភព ៖ TNN World