ប្រទេសថៃ ៖ ក្នុងថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃ ពលរដ្ឋថៃបាននាំគ្នាទៅកម្សាន្តនៅកោះឆាង ស្មើជាង២ម៉ឺន៥ពាន់នាក់ ។ ប្រធានឧទ្យានជាតិកោះឆាងលើកឡើងថា នៅខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរច្រើនមកលេងនៅទីនេះ ព្រោះមានអាកាសធាតុល្អ និងទឹកសមុទ្រថ្លា ។ នៅខែតុលាតែមួយ កោះឆាងអាចប្រមូលចំណូលបានជាង១លានបាត ហើយនៅចុងឆ្នាំ២០២៣ កោះឆាងនឹងអាចប្រមូលចំណូលស្មើគោលដៅ ដោយសារមានភ្ញៀវទេសចរបរទេសបន្ថែមទៀត ។Koh Chang: full guide to Thailand's backpackers paradise! (2023)

កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ លោក Phonwaree Buchakiat ប្រធានឧទ្យានជាតិកោះឆាង ស្ថិតនៅស្រុកកោះឆាង ខេត្តត្រាត បានលើកឡើងពីទិដ្ឋភាពរួមនៃវិស័យទេសចរណ៍ក្នុងរយៈពេលឈប់សម្រាកចំនួន៣ថ្ងៃថា តំបន់ឧទ្យានជាតិកោះឆាង មានភ្ញៀវទេសចរជាច្រើននាក់មកកម្សាន្ត ហើយភាគច្រើនពួកគេនាំគ្នាដើរមើលទេសភាព និងលេងទឹកជ្រោះឃ្លងភ្លូ រួមទាំងទឹកជ្រោះថានម៉ាយម ផងដែរ ។Ko Chang – Travel guide at Wikivoyage

ចំណែកភ្ញៀវទេសចរខ្លះទៀតបានជិះទូក និងជ្រមុជទឹកមើលផ្កាថ្មដ៏ស្រស់ស្អាតនៅកោះរ៉ាង ។ ដូច្នេះ វាបានធ្វើឱ្យឧទ្យានជាតិកោះឆាងអាចប្រមូលប្រាក់ចំណូលបន្ថែមទៀត ។ បើគិតចាប់ពីដើមខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ឧទ្យានជាតិកោះឆាងអាចប្រមូលប្រាក់ចំណូលបានជាង១លានបាត ។Koh Chang: The Alternative Thai Island

លោក Phonwaree ប្រធានឧទ្យានជាតិកោះឆាងនិយាយថា ៖ «ប្រាក់ចំណូលទាំងនេះចាត់ទុកថាច្រើនណាស់ ហើយភាគច្រើនជាប្រាក់ចំណូលទទួលបានពីភ្ញៀវទេសចរថៃ ខណៈភ្ញៀវទេសចរអឺរ៉ុប និងចិនមិនទាន់មកកម្សាន្តនៅកោះឆាងទេក្នុងពេលនេះ» ។Siem Reap to Koh Chang by flight, bus, taxi from USD 253 - Oct 2023

ប្រធានឧទ្យានជាតិកោះឆាងរូបនេះសង្ឃឹមថា នៅចុងឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀត ដោយសារនៅពេលនោះ នឹងមានអាកាសធាតុអំណោយផល, ផ្ទៃសមុទ្រថ្លា និងស្រស់ស្អាត ព្រមទាំងមានពន្លឺថ្ងៃផងដែរ ។ ដូច្នេះ ភ្ញៀវទេសចរអាចលេងទឹកសមុទ្រយ៉ាងសប្បាយរីករាយ បើទោះជាមានភ្លៀងធ្លាក់ខ្លះ ប៉ុន្តែវាមិនមែនជាឧបសគ្គទេ ហើយលោកមានទំនុកចិត្តថា ឧទ្យានជាតិកោះឆាងនឹងទទួលបានប្រាក់ចំណូលថែមទៀត ។9 Top Beaches on Koh Chang, Thailand for 2020 - The Lost Passport

លោក Phonwaree បន្តថា ៖ «ចំពោះការថែទាំភ្ញៀវទេសចរក្នុងអំឡុងពេលនេះ ខាងឧទ្យានជាតិនឹងចាត់ក្រុមសន្តិសុខការពារសុវត្ថិភាពការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកាន់កំពង់ផែ Bang Bao និងការជិះទូកកម្សាន្ត ។ ក្រុមសន្តិសុខនឹងថែទាំសុវត្ថិភាពនៅតំបន់ជ្រមុជទឹកមើលផ្កាថ្ម និងតាមទឹកជ្រោះផ្សេងៗ ក៏ដូចជាតំបន់ឆ្នេរសមុទ្រផងដែរ» ។Thousands flock to Ko Chang for 3-day weekend

ចំណែកលោក Saksit Mungkarn អតីតប្រធានក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍ខេត្តត្រាតប្រាប់ថា ក្នុងថ្ងៃឈប់សម្រាក៣ថ្ងៃនេះ មានភ្ញៀវទេសចរធ្វើដំណើរមកកាន់កោះឆាង ស្មើជាង២ម៉ឺន៥ពាន់នាក់ ។ ភ្ញៀវទេសចរធ្វើដំណើរជាក្រុម និងតាមរយៈក្រុមហ៊ុនទេសចរណ៍ បានមកកាន់កោះឆាងជាបន្តបន្ទាប់ គឺស្មើជាមធ្យមពី៤០០នាក់ ទៅ៦០០នាក់ក្នុង១ថ្ងៃ ។ ចំណែករថយន្តចូលមកកាន់កោះឆាង ស្មើជាង១.២០០គ្រឿងក្នុង១ថ្ងៃ ហើយនៅពេលថ្ងៃឈប់សម្រាក៣ថ្ងៃកន្លងផុត លោកជឿថា នឹងមានរថយន្តចូលមកកោះឆាង មិនក្រោម៥ពាន់គ្រឿង ។Cosa vedere a Koh Chang - Thailandia per tutti

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឧទ្យានជាតិកោះឆាងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅទីនេះយ៉ាងច្រើន ដោយសារសម្បូរទៅដោយភ្នំខ្ពស់ៗ ច្រាំងថ្មចោទ ព្រៃឈើ និងមានទឹកជ្រោះជាច្រើនកន្លែង ។ ឧទ្យានជាតិកោះឆាងមានទីតាំងស្ថិតនៅស្រុកកោះឆាង ខេត្តត្រាត ប្រទេសថៃ ដែលខេត្តត្រាតមានព្រំប្រទល់ជាប់ជាមួយខេត្តកោះកុង ប្រទេសកម្ពុជា ៕ ប្រភព ៖ mgronline