នៅសហរដ្ឋអាមេរិក មានកន្លែងទេសភាពដ៏ស្រស់ស្អាតជាច្រើនដែលអ្នកអាចមកទស្សនាបានក្នុងរដូវស្លឹកឈើជ្រុះ ប៉ុន្តែកន្លែងដែលល្បី និងពេញនិយមបំផុតគឺមានទីតាំងនៅភាគឦសានរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋចំនួន ៣ គឺ Boston, New Hampshire និង Maine នេះបើយោងតាមទស្សនាវដ្តីទេសចរណ៍ធំៗជាច្រើនរបស់ពិភពលោកដែលបានចុះផ្សាយនៅថ្ងៃទី ២០ ខែតុលាកន្លងទៅ។ ដូច្នេះខាងក្រោមនេះគឺជាកន្លែងដែលមានរដូវស្លឹកឈើជ្រុះដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសសហរដ្ឋអាមេរិក៖
១.រដ្ឋ Boston៖ បូស្តុនគឺជាកន្លែងចាប់ផ្តើមដំបូងសម្រាប់ការធ្វើដំណើររបស់អ្នកដើម្បីរុករករដូវស្លឹកឈើជ្រុះនៅ New England។ មិនថាអ្នកនៅទីណា មកពីជុំវិញពិភពលោក ឬមកពីរដ្ឋអាមេរិក បូស្តុនគួរតែជាកន្លែងដំបូងរបស់អ្នក ដោយសារតែនៅទីនោះមានសកលវិទ្យាល័យល្បីៗជាច្រើនដូចជា សាកលវិទ្យាល័យ Harvard និងជាកន្លែងដែលទាក់ទាញអ្នកទេសចរច្រើនជាងគេបំផុតផងដែរ។
២.រដ្ឋ New Hampshire៖ ក្រៅពីរដ្ឋបូស្តុនអ្នកអាចធ្វើដំណើររយៈពេល ២-៣ ម៉ោងទៅរដ្ឋ New Hampshire ដែលជាកន្លែងសម្រាប់ទស្សនានៅរដូវស្លឹកឈើជ្រុះ ដូចជា Lost River Canyon អច្ឆរិយៈធម្មជាតិដ៏អស្ចារ្យបំផុតមួយរបស់ New Hampshire និង Cog Railway ដែលនាំទៅដល់កំពូលភ្នំ Washington ក៏ដូចជាបានជិះរថភ្លើងដំបូងគេរបស់ពិភពលោក ជាមួយនឹងផ្លូវដែកដែលដំណើរការតាំងពីឆ្នាំ ១៨៦៨ ជាពិសេសផ្លូវ Kancamagus Highway និងផ្លូវលំដែលនាំទៅដល់កំពូលភ្នំ Artist Bluff ជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យចុះទៅ Echo Lake និង Cannon Mountain ក្នុងឧទ្យានជាតិ Franconia Notch ។ ប៉ុន្តែដើម្បីមើលរដូវស្លឹកឈើជ្រុះនៅកន្លែងទាំងនោះក៏ទាមទារសំណាងបន្តិចដែរ ដោយមើលតាមអាកាសធាតុល្អ ហើយក៏សង្ឃឹមថាមិនមានមនុស្សច្រើនពេកដែរ។
៣.រដ្ឋ Maine៖ Maine គឺជារដ្ឋដែលល្បីល្បាញដោយសារបង្គោលភ្លើងហ្វារដែលមានអាយុកាលរាប់រយឆ្នាំ និងជាតំបន់ដែលមានអាហារបង្កងដ៏ឆ្ងាញ់ជាងគេបំផុតរបស់ពិភពលោកដូចជា បង្កងក្រឡុក និងបង្កងចង្កាក់ជាដើម ព្រមទាំងបង្កងចំហុយដែលមិនអាចខ្វះបាន។ Maine ក៏មានតំបន់ទេសចរណ៍មួយនៅលើឆ្នេរសមុទ្រ Penobscot រួមទាំងផ្លូវភ្នំ Battie Trail គឺជាកន្លែងដែលឈរនៅលើកំពូលភ្នំ ដោយអ្នកអាចរីករាយនឹងទេសភាពនៃទីក្រុង និងឆ្នេរសមុទ្រ Penobscot ដ៏ស្រស់ស្អាតគួរឱ្យភ្ញាក់ផ្អើល ប្រសិនបើមកដល់កំពូលនៃស្លឹកលឿង និងក្រហម៕










