ទីក្រុងប៊ូមបៃ៖ កាលពីព្រឹកថ្ងៃសៅរ៍នេះ អង្គភាពស្រាវជ្រាវអាវកាសរបស់ឥណ្ឌា (ISR) បានសាកល្បងបាញ់បង្ហោះយាន្តអវកាសនៅក្នុងបេសកម្មអាវកាសយានិកដ៏មហិមារបស់ខ្លួនមួយដែលមានឈ្មោះថា Gaganyaun ។
Gaganyaun បានអនុវត្តនូវការហោះហើរសាកល្បងលើកដំបូង និងជាបន្តបន្ទាប់មុនពេលបេសកកម្មរបស់ខ្លួន ដែលមានផែនការ យកអវកាសយានិកពីផែនដីទៅកាន់ទីអវកាសនៅឆ្នាំ 2025ខាងមុខ។Gagangnyaan test flight: When and where to watch Isro test Crew Escape  System - India Today

ទីភ្នាក់ងារអវកាសរបស់ប្រទេសឥណ្ឌាបាននិយាយថាបេសកម្ម Gaganyaan នេះគឺបានធ្វើឡើងនៅក្នុងគោលបំណងអភិវឌ្ឍយាន្តអាវកាសដែលឲ្យមនុស្សអាចរស់នៅទីនោះបាន។ ផែនការ Gaganyaan ដែលដឹកនាំដោយនាវិកចំនួន៣នាក់ទៅកាន់គន្លងនៃចម្ងាយ ៤០០គីឡូម៉ែត្រហើយត្រឡប់មកវិញបន្ទាប់ពីចំណាយពេលអស់៣ថ្ងៃ មុនពេលធ្លាក់ចូលទៅកាន់មហាសមុទ្រ ឥណ្ឌា។ សូមរំលឹកផងដែរថា ប្រសិនបើជោគជ័យនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានបញ្ជូនមនុស្សទៅ កាន់ទីអវកាស បន្ទាប់ពីសហភាពសូវៀត សហរដ្ឋអាមេរិក និងចិន។Gaganyaan Mission Launch: Heres What ISRO Wants To Achieve From Uncrewed  Test Flight

គម្រោងថវិកាដែលនឹងត្រូវបានចំណាយប្រមាណ ៩០ពាន់លានរូពី(ឥណ្ឌា) គឺស្មើនឹង ១ពាន់លានដុល្លារអាមេរិក។
ឥណ្ឌាក៏បានបង្កើតនូវប្រវត្តិសាស្ត្រថ្មីដែរ ដែលបានចុះចតរបស់យាន្ត Chandrayaan 3 របស់ខ្លួននៅប៉ូលខាងត្បូងរបស់ព្រះចន្ទកាល ពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២៣ កន្លងទៅនេះផងដែរ។

បេសកកម្ម Gaganyaan នេះត្រូវបានគេរំពឹងថាចាប់ផ្តើមដាក់ឲ្យប្រើប្រាស់នៅឯកំពង់ផែ Sriharikota មុនឆ្នាំ២០២៤ បើទោះបីជាកាលកំណត់ពិតប្រាកដមិនទាន់បានចេញប្រកាសជាផ្លូវការក៏ដោយ។Gaganyaan mission: Test Vehicle fails to liftoff following anomaly, says  ISRO- The New Indian Express

គួរបញ្ជាក់ផងដែរថា ការបាញ់បង្ហោះជោគជ័យនាពេលកន្លងមកនេះគឺជាផ្លូវមួយឆ្ពោះទៅរកបេសកកម្ម គ្មានមនុស្សបើក រួមទាំងការបញ្ជូនមនុស្សយន្តទៅកាន់ទីអវកាសនៅឆ្នាំក្រោយៗរបស់ឥណ្ឌា។

លើសពីនេះទៅទៀត កាលពីដើមសប្តាហ៍នេះ ឥណ្ឌាបានប្រកាសផែនការថ្មីប្រកបដោយមហិច្ឆតាសម្រាប់អវកាស ដោយនិយាយថា ខ្លួននឹងមានគោលបំណងបង្កើតស្ថានីយ៍អវកាសនៅឆ្នាំ 2035 និងបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទនៅឆ្នាំ 2040ផងដែរ៕ ប្រភពBBC News