នៅក្នុងចំណោមរាជធានី-ខេត្ត ទាំង ២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានខេត្តតែមួយប៉ុណ្ណោះ ដែលមានក្រុង៣ ខណៈខេត្ត៤ ផ្សេងទៀតមានក្រុង២ ក្រៅពីនេះសុទ្ធតែមានក្រុង១។
ខេត្តកណ្ដាល គឺជាខេត្តដែលមានដែនគ្រប់គ្រងព័ទ្ធជុំវិញរាជធានីភ្នំពេញ ហើយក៏ជាខេត្តដំបូងគេបំផុតនៅកម្ពុជា ដែលមានក្រុងដល់ទៅ៣រួមមាន៖
• ក្រុងតាខ្មៅ
• ក្រុងអរិយក្សត្រ
• ក្រុងសំពៅពូននៅក្នុងនោះ ក្រុងតាខ្មៅជាក្រុងដែលមានស្រាប់ ដូច្នេះមិនមានការកាត់ឃុំ ចេញពីស្រុកណាមួយនោះឡើយ។ ដោយឡែកក្រុងសំពៅពូន ដែលទើបតែបង្កើត បានកាត់យកឃុំចំនួន៥ ពីស្រុកកោះ។ រីឯក្រុងអរិយក្សត្រនៅជាប់ក្រុងភ្នំពេញ បានកាត់យកស្រុកខ្សាច់កណ្ដាល ចំនួន៦ឃុំ និងស្រុកល្វាឯមចំនួន៥ឃុំ។
ចំពោះខេត្តដែលមានក្រុង២វិញ រួមមាន៖
• ខេត្តបន្ទាយមានជ័យ មានក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត
• ខេត្តស្វាយរៀង មានក្រុងស្វាយរៀង និងក្រុងបាវិត
• ខេត្តកំពត មានក្រុងកំពត និងក្រុងបូកគោ
• ខេត្តព្រះសីហនុ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង![]()










