ប្រទេសថៃ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ខាងសារព័ត៌មានថៃបានចុះទៅជួបលោក ថាវ៉ន អាយុ៣៨ឆ្នាំ រស់នៅឃុំបានកង ស្រុកណងរឿ ខេត្តខនកែន ។ លោក ថាវ៉ន គឺជាពលករថៃទៅធ្វើការនៅប្រទេសអ៊ីស្រាអែល ហើយបានត្រឡប់មកថៃវិញ ដោយសារបញ្ហាសង្គ្រា.មនៅអ៊ីស្រាអែល ។

លោក ថាវ៉ន រៀបរាប់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោកបានទៅធ្វើការផ្នែកកសិកម្មនៅទីក្រុង OFAGIM ស្ថិតនៅតំបន់កណ្តាលនៃប្រទេសអ៊ីស្រាអែល តាមរយៈក្រសួងការងារ ។ មុននឹងបានទៅធ្វើការនៅទីនោះ លោកបានប្រមូលប្រាក់សន្សំរបស់លោក និងខ្ចីប្រាក់ពីបងប្អូនសម្រាប់ជាថ្លៃរត់ការឯកសារផ្សេងៗ និងថ្លៃធ្វើដំណើរ ហើយលោកទទួលបានប្រាក់ខែជាមធ្យមចំនួន៥៥.០០០បាតក្នុង១ខែ ។ លោកបានផ្ញើប្រាក់ខែប្រមាណ៣ម៉ឺនបាតមកឱ្យគ្រួសារនៅប្រទេសថៃ ដើម្បីសងបំណុលគេ និងសម្រាប់ការចំណាយផ្សេងៗក្នុងគ្រួសារ ។Thai And Filipino Workers Filling Labor Gap In Israel Get Caught Up In War  Between Israel And Hamas

លោក ថាវ៉ន បន្តថា រហូតមកដល់ថ្ងៃទី៧ ខែតុលា ក៏មានការវា.យប្រហា.រគ្នាកើតឡើង និងកាន់តែធ្ងន់ធ្ងររវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។ ចំណែកតំបន់ដែលលោករស់នៅនោះ គឺជាសមរភូមិក្តៅ ទើបលោកសម្រេចចិត្តត្រឡប់មកប្រទេសថៃវិញ ដោយធ្វើតាមលក្ខខណ្ឌកំណត់របស់ក្រសួងការបរទេស ។ លោកបានធ្វើដំណើរមកដល់ទឹកដីថៃ និងមកដល់ខេត្តខនកែន កាលពីថ្ងៃទី១៦ ខែតុលា ហើយក្រុមគ្រួសារលោកសប្បាយចិត្តខ្លាំងណាស់ ។

លោកបន្ថែមថា ពេលដំបូង លោកមិនចង់ត្រឡប់មកថៃវិញទេ ព្រោះលោកនៅជំពាក់បំណុលគេប្រមាណ៥សែនបាត ក្នុងនោះមានការបង់រំលស់រថយន្ត និងការចំណាយក្នុងគ្រួសារ ។ មុនពេលកើតសង្គ្រាមនៅអ៊ីស្រាអែល លោកបានប្រាប់ឱ្យគ្រួសាររុះរើរបងផ្ទះចេញដើម្បីធ្វើរបងថ្មី ហើយសង្ឃឹមថា លោកនឹងផ្ញើប្រាក់ខែមកឱ្យគ្រួសារទិញសម្ភារៈសាងសង់ និងជួលជាងធ្វើរបង ។Relatives Rejoice First 15 Thais Return from Israel, 5,000 More Await

លោកបន្ថែមទៀតថា ហេតុការណ៍សង្គ្រាមបានកើតឡើងភ្លាមៗពេក រហូតលោកត្រៀមខ្លួនមិនទាន់ថា នឹងធ្វើអ្វីបន្តទៀត ។ អ្វីដែលលោកសង្ឃឹមនៅពេលនេះ គឺចង់ឱ្យហេតុការណ៍ជម្លោះគ្នាឆាប់បញ្ចប់ ព្រោះលោកនឹងធ្វើដំណើរទៅធ្វើការនៅអ៊ីស្រាអែលបន្តទៀត ។ លោកចង់ឱ្យរដ្ឋាភិបាលជួយបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅធ្វើការនៅអ៊ីស្រាអែល ដើម្បីលោកទទួលបានប្រាក់ខែដូចមុន ។

ចំណែកលោក អាណាន់ អាយុ៦៥ឆ្នាំ ជាឪពុករបស់លោក ថាវ៉ន និយាយថា នៅពេលកូនប្រុសមានឱកាសបានទៅធ្វើការនៅក្រៅប្រទេស កូនបានផ្ញើលុយមកជួយគ្រួសារ និងធ្វើឱ្យគ្រួសារសប្បាយចិត្ត ព្រោះលោកកាន់តែចាស់ជរា កូនបានសុំឱ្យលោកឈប់ធ្វើការ ហើយកូននឹងចិញ្ចឹមឪពុកវិញ ។ ប៉ុន្តែកូនទៅធ្វើការនៅអ៊ីស្រាអែលបានត្រឹមតែ៧ខែប៉ុណ្ណោះ ក៏ត្រូវត្រឡប់មកផ្ទះវិញ ព្រោះបញ្ហាអសន្តិសុខ ។ ទោះយ៉ាងណា ក្រុមគ្រួសារចង់ឱ្យកូនមករស់នៅផ្ទះវិញ ព្រោះបារម្ភខ្លាចមានគ្រោះថ្នាក់ ហើយចាប់ពីពេលនេះទៅ ត្រូវជួយគ្នារកការងារធ្វើដើម្បីទទួលបានប្រាក់ចំណូលតាមលទ្ធភាពដែលអាចធ្វើបាន ៕ Khaosod English (@KhaosodEnglish) / Xប្រភព ៖ sanook