មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទឹកដមសំឡេងរបស់កូនប្រុសច្បងតារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត គឺ ឃុំរដ្ឋា ណាលីដូ ដែលអាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះមិនចាញ់ឪពុកម្តាយនោះទេ ពោលគឺមានឈាមជ័រជាអ្នកសិល្បៈពេញខ្លួនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5tV8L0t9et7ORoL6RqcA1nOa8F9vSxCPu0iinQ7UPHtb25aXbX35gOsNRIJQYNfzFllevwf0PMYJ8a610HDmYf_r4APfg9yntDLQOrJvOrvIrXKwyxbpohN03ANulQX90ag6eK6ZTjBQ8gc39hd7Kq8xsPGd-cSCKUlaBt2IvI7LRQFcIpWwT95jQFto/s960/316682648_1338526893623855_8098934599441219395_n.jpg

កាលពីពេលថ្មីៗនេះមានវីដេអូមួយបានចែកចាយលើបណ្តាញសង្គមទិកតុកដោយក្នុងវីដេអូនោះគឺជាអ្នកនាង ហង្ស សុជាតា និងកំលោះសង្ហា ឃុំរដ្ឋា ណាលីដូ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ខ្លាំងនោះគឺទឹកដមសំឡេងរបស់ ណាលីដូ ពីរោះមិនចាញ់ឪពុកនិងម្តាយឡើយស្ទើរតែដូចជាតារាចម្រៀងអាជីពទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg7RZ_Iw-uQQAcSWDTt7LFcv_n4eKBtgHGE7tPQaNJLq2OKm65_Q_xYe6iIG2JWbVY7nm7nw2yxEzpfZW_hkvMQfxCK6wKAVXrDm9QxR2aNDTsPMa1dEMbfGpb-Rj5_VGRZ6-VkYFG7xRCbXBUR5m52B24XK1gdpfYWACi1iDV5uTU1L6zqzc921GKg-s/s960/265419280_1098357107640836_3206137287100399974_n.jpg

ឃុំរដ្ឋា ណាលីដូ បានបកស្រាយបទចម្រៀងមានចំណងជើងថា «ខ្លាចអូនប្រាប់ថាបែកម្តងទៀត» ដែលជាសំនៀងដើមរបស់តារាចម្រៀង ហ្សូណូ ។ តាមរយៈការបកស្រាយមួយបទនេះរូបគេអាចអន្រួនឱ្យមហាជនកោតសរសើរមិនដាច់ពីមាត់ថា ឃុំរដ្ឋា ណាលីដូ សង្ហាហើយច្រៀងពីរោះទៀត ពីរោះមិនចាញ់ឪពុកនោះទេ។ អ្នកខ្លះថាសំឡេងរបស់គេស្រដៀងលោក សាន ផានិត និងអ្នកផ្សេងទៀតកោតសរសើរថា ណាលីដូ ច្រៀងពីរោះហើយទិកនិកច្រៀងអស់ទាស់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdX1TMTD_e4Ik59eYiZd_365wklh_bZIx9LBQ1n5XHYJk8rWzeZdGTfw94R-7v5usfGVt4G3dcxYxbF4GUjJBgdMauM6u8lnktYKAwVCk9LLLWZbTsOJFeyB3oXvpCxeoRNDfR2sb-6lLnyBfwGRlIJaoWP8Xe9A3oCdcEATxPkUfD8UNnGJQn0dG3p8U/s960/346794854_782942063456401_2328550875081325716_n.jpg

គួរបញ្ជាក់ថា អ្នកនាង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៦ ហើយទទួលបានកូនប្រុសស្រីចំនួន៣នាក់ជាចំណងដៃ ដោយកូនប្រុសច្បងគឺ ឃុំរដ្ឋា ណាលីដូ នេះឯងហើយពេលនេះរូបគេឈានចូលវ័យ១៦ឆ្នាំហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCRSeG7XaSuMiJg7ckRGNktkJxdGZ8f7yBxwgkP4aD1oN0XLrowUyiCOCJBF8wkIc32PqTQksr6RSn8VRJ1EuuH_3ooscECARImUMTd8v_dGiC93tDKw2kqzpmo7H3T4IjUhJU073WIh6EzDFAILgGm2io7ODeQkB2-oux7Kp55oc7v1aH2sgqEpDRmpI/s2048/381013113_843531780509087_5839671214038170493_n.jpg

 

@vateytony

កូនប្រុសបងស្រីយក់ ថិតរដ្ឋាច្រៀងពិរោះណាស់♥️ឃុំរដ្ឋាណាលីដូ????????#yukthetrotha #coversong #ខ្លាចអូនប្រាប់ថាបែកម្ដងទៀត

♬ original sound – ????Vatey Tony???????? – ????Vatey Tony????????