ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅវិមានរដ្ឋាភិបាលនាទីក្រុងប៉េកាំង លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានថ្លែងក្នុងអំឡុងពេលលោកជួបពិភាក្សាជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនថា លោកសូមអរគុណសម្រាប់ការអញ្ជើញលោកឱ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ព្រមទាំងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ។Li Qiang appointed Chinese premier as Xi asserts influence - The Japan Times

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ បានទំនាក់ទំនងមកលោកតាំងពីមុនពេលលោកឡើងកាន់តំណែងមកម៉្លេះ រហូតដល់លោកកាន់តំណែងជានាយករដ្ឋមន្ត្រីថៃរួចហើយ ក៏មានការទំនាក់ទំនងគ្នារហូតមក ។ លោកផ្ទាល់ និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ បានទំនាក់ទំនងការងារជាមួយគ្នាយ៉ាងកក់ក្តៅ ហើយជឿជាក់ថា ប្រទេសចិន និងថៃ គឺជាមិត្តភក្តិដ៏ល្អនឹងគ្នា ។Thailand's PM Srettha Thavisin to visit China with main aim of improving  trade between both countries | The Star

លោកនាយករដ្ឋមន្ត្រីថៃបន្ថែមថា លោកសូមសម្តែងការសោកស្តាយចំពោះហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon ដែលបណ្តាលឱ្យជនជាតិចិនស្លា.ប់បា.ត់បង់ជីវិត ។ វាជាហេតុការណ៍តែមួយប៉ុណ្ណោះ ហើយហេតុការណ៍នេះនឹងមិនកើតឡើងទៀតទេ ព្រោះប្រទេសថៃបានចាត់វិធានការការពារសន្តិសុខភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយលោកនាយករដ្ឋមន្ត្រីថៃរីករាយ ប្រសិនបើភាគីចិនមានសំណើ ឬការណែនាំផ្សេងៗ ។ ប្រទេសថៃបារម្ភ និងត្រៀមខ្លួនថែទាំសុវត្ថិភាពភ្ញៀវទេសចរចិនជានិច្ច ហើយលោក សេដ្ឋា ថាវីស៊ីន ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីចិនឱ្យមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃផងដែរ ។BRF2023) Chinese premier holds talks with Thai PM-Xinhua

ចំណែកលោក Li Qiang នាយករដ្ឋមន្ត្រីចិនបានសង្កត់ធ្ងន់លើការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសថៃ និងចិន ដើម្បីក្លាយជាសហគមន៍មួយមានអនាគតរួមគ្នា ។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីប្រធានបទសំខាន់ៗរួមគ្នា ដូចជា ទំនាក់ទំនងជិតស្និទ្ធរវាងថៃ និងចិន ដែលប្រទេសទាំងពីរគឺជាមិត្តភក្តិដ៏ល្អនឹងគ្នាអស់រយៈពេលយូរមកហើយ ។ លើសពីនេះ ប្រទេសទាំងពីរនឹងឈ្វេងយល់ពីស្ថានការណ៍នយោបាយ និងអភិវឌ្ឍន៍ទំនាក់ទំនងឱ្យមានប្រយោជន៍ដល់ពលរដ្ឋប្រទេសទាំងពីរ ៕ Two dead and 14-year-old held over Siam Paragon mall shooting - Cambodia  Expats Online: Forum | News | Information | Blogប្រភព ៖ Mono News