យោងតាមការបង្ហោះរបស់ផេក Loyal Siem Reap ដែលជាកន្លែងផ្តល់សេវាកម្មជួលកង់អគ្គសនីនៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា យុវវ័យមួយក្រុមបានជួលកង់របស់លោក តែបែរជាមិនឱ្យលុយត្រឹមតែ៤០ដុល្លារប៉ុណ្ណោះ។
ផេក Loyal Siem Reap នោះបានបង្ហោះសារថា៖”នេះជាមុខអតិថិជនជួលកង់ជិះមិនបង់ប្រាក់ 40$ប៉ុណ្ណោះ។ទី1 យេីងបានអនុគ្រោះព្រោះប្រាប់ថាជាបុគ្គលិកក្រុមហ៊ុន ក្រុមហ៊ុននិងទូទាត់លុយអោយថ្ងៃទី14។
ទី2 យេីងបានថតអត្តសញ្ញាណប័ណ្ឌពួកគេចំនួន3នាក់ ។
– ជួលជិះថ្ងៃ9 ខែ តុលា 2023 សន្យានិងបង់ប្រាក់ថ្ងៃ14ខែតុលា 2023
– យេីងបានអនុគ្រោះដល់ថ្ងៃនេះទី 17 មិនតប block តេឡេក្រាម
ប្អូនប្អូនស្អាតសង្ហាណាស់ ហេតុអ្វីប្រាក់បន្តិចបន្តួចគ្មានទំនួលខុសត្រូវ?
ជុំវិញនឹងករណីនេះ ម្ចាស់ផេក Loyal Siem Reap ក៏បានបញ្ចេញរូបអត្តសញ្ញាមនុស្ស៣នាក់ ក្នុងចំណោម៥នាក់ ខាងលើនេះផងដែរ នៅក្នុង Comment និងថែមទាំងបញ្ចេញគណនីយុវតីម្នាក់ថែមទៀតផងដែរ៕











