នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលសម្តេចចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅក្រុងប៉េកាំង លោកLi Kuo ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group បានបង្ហើបគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួន២ខ្សែចូលអាកាសយានដ្ឋាន២ផ្សេងគ្នា។May be an image of 2 people and textនៅក្នុងលោក Li Kuo បានលើកឡើថា៖”ក្រុមហ៊ុន នឹងសិក្សាអំពីលទ្ធភាពផ្សេងៗ ក្នុងការជួយសម្រាលបន្ទុកចរាចរណ៍នៅកម្ពុជា ដោយយើងគ្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួន២ រួមមាន៖

• គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប
• គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅកាន់រាជធានីភ្នំពេញ