លោក អ៊ួន បឋម ហៅ សាយ បានប្រកាសរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះនៅខេត្តកែប និង បរវិវេណឧទ្យានជាតិកែប។ ព្រឹត្តិការណ៍រត់នេះធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧០ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា រំលឹកនូវគុណូបការៈ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់សម្តេចតាក្នុងព្រះរាជបូជនីយកិច្ចទាមទារមកវិញ នូវឯករាជ្យពេញបរិបូរណ៌ ពីសំណាក់ អាណាព្យាបាលបារំាង។SimplyGiving: Online Fundraising & Crowdfunding Across Asia

តាមការប្រកាសដំណឹងរបស់តារាចម្រៀងរូបនេះនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១៦ ឋែតុលា បានឱ្យដឹងថា ក្រុមការងារ RUN WITH SAI នឹងរៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមសហការណ៍ជាមួយនឹង សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកែប ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការដទៃទៀត។

លោកបានឱ្យដឹងទៀតថា ក្រុមការងារបានជ្រើសរើស និងទទួលបានការអនុញ្ញាតពី អាជ្ញាធរខេត្ត រៀបចំកម្មវិធីនេះនៅក្រុងកែបដោយនឹងធ្វើការចាប់ផ្ដើមនិងបញ្ចប់ការរត់ នៅទីតាំងរង្វង់មូលវិមានឯករាជ្យក្រុងកែប ជាលើកដំបូងផងដែរ។

តាមការបញ្ជាក់របស់ សាយ ព្រឹត្តិការណ៍រត់នេះ គឺជាព្រឹត្តិការណ៍រត់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៧០ឆ្នាំ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា២០២៣ រំលឹកនូវគុណូបការៈ ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម ក្នុងព្រះរាជបូជនីយកិច្ចទាមទារមកវិញ នូវឯករាជ្យពេញបរិបូរណ៌ ពីសំណាក់ អាណាព្យាបាលបារំាង ក្រោមស្នាព្រះហស្ថ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងឥស្សរជនខ្មែរជំនាន់មុន។

ព្រឹត្តិការណ៍ “ទីកែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” នឹងប្រព្រឹត្តទៅ នៅទីក្រុងកែប ខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្រតូចជាងគេបង្អស់ របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រសិទ្ធនាមថា ជាក្រុងវិស្សមកាល និងជាខេត្តតារារះនាទិសនិរតី កំពុងឈរបង្អួតនូវសម្រស់ដ៏ស្រស់ស្អាត ភាពចម្រុះ និងសំបូរបែប មាន សមុទ្រ ឆ្នេរខ្សាច់ ដែនកោះ ព្រៃកោងកាង ភ្នំតូច ធំ និងសហគមន៍អេកូទេសចណ៍ដ៏ស្រស់ត្រកាល។Run with Sai' effort inspires youth's charity school project | Phnom Penh  Post

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើនេះបើកទទួលការចុះឈ្មោះជាសាធារណៈទាំងជាតិ និងអន្តរជាតិដោយតម្រូវឱ្យមានការបង់ប្រាក់ទៅតាមប្រភេទវិញ្ញាសា ដោយអ្នកចូលរួមនឹងទទួលបានអាវយឺត ចំនួន ០១ ស្លាកសម្គាល់តាមវិញ្ញាសា ចំនួន ០១ មេដាយ សម្រាប់អ្នកបានមកដល់ទី (វិញ្ញាសា 10Km និង 21Km) ទឹក និងអាហារសម្រន់ (ផ្លែឈើ)៕