កម្មវិធីប្រលងចម្រៀងរ៉េបពេញនិយម The Rapper Cambodia ក្នុងវគ្គ Audition បានឈានមកដល់សប្តាហ៍ចុងក្រោយហើយមានទាំងភាពសប្បាយផង កំសត់ផង។ ក្នុងនោះបេក្ខនារីម្នាក់ដែលទើបបញ្ចប់ការសិក្សាផ្នែកវិស្វករអគ្គីសនី បានចូលរួមបង្ហាញសមត្ថភាពធ្វើឱ្យមានការចំណាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំង។May be an image of 1 person and text

បេក្ខនារី សួន រដ្ឋា ហៅ 2Lip ក្នុងវគ្គ Audition សប្តាហ៍ចុងក្រោយដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី១៥ ខែតុលា កំពុងទាញប្រជាប្រិយភាពគួរឱ្យកត់សម្គាល់តាមរយៈការប្រលងចម្រៀងរ៉េប មិនត្រឹមតែជានារីមានភាពក្លាហានរៀនខាងជំនាញភ្លើងតែប៉ុណ្ណោះទេ តែសមត្ថភាពខាងវិស័យហ៊ីបហបក៏ខ្ពស់មិនធម្មតា។ 2Lip បានបញ្ចេញសមត្ថភាពតាមរយៈច្រៀងរ៉េបពី «កិលេស » រហូតទទួលបានការជាន់ហ្គែរពីគ្រូបង្វឹក៤នាក់តែម្តង។May be an image of 1 person

យ៉ាងណាការជាន់ហ្គែរយកបេក្ខនារីវិស្វករអគ្គីសនីរូបនេះមានដល់ទៅ៤រូប ដូច្នេះ Producer វណ្ណដា និងជូវី បានពិភាក្សាគ្នាដោយឱ្យបេក្ខនារីរូបនេះចូលក្នុងក្រុមគ្រូបង្វឹកខ្មែរមួយជីវិត។ សម្លឹងឃើញទេពកោសល្យបេក្ខនារី2Lip មិនធម្មតាគ្រូបង្វឹក Kingchi សម្រេចចិត្តប្រើសិទ្ធពិសេសរបស់ខ្លួនគឺយកមួកមាសទៅដណ្តើមពី Coach ខ្មែរមួយជីវិត។

ងាកទៅកាន់អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិរបស់ខ្លួនសរសើរថា បេក្ខនារី សួន រដ្ឋា រ៉េបបានល្អហើយច្បាស់ៗទៀតពិតជាឡូយមិនធម្មតាមានសមត្ថភាពខ្ពស់ណាស់បេក្ខនារីរូបនេះរ៉េបមិនចាញ់ប្រុសៗនោះទេ៕