ស្របពេលដែលសង្គ្រាមកំពុងផ្ទុះខ្លាំងនៅតំបន់ហ្គាហ្សា រវាងអុីស្រាអែល និងប៉ាឡេស្ទីន បានជម្រុញឱ្យប្រទេសមហាអំណាចមួយចំនួន បានចូលខ្លួនមកជួយគាំទ្រទាំងសព្វាវុធ និងស្បៀងអាហារជាដើម ដែលភាគច្រើនគេឃើញមានប្រទេសអាមេរិក និងលោកខាងលិច គាំទ្រអុីស្រាអែលពេញទំហឹង ខណៈប៉ាឡេស្ទីនមានតែប៉ុន្មានប្រទេសប៉ុណ្ណោះគាំទ្រ ដែលភាគច្រើនជាប្រទេសកាន់សាសនាអុីស្លាម។
ក្នុងនោះគេឃើញមានតែ ប្រទេសអៀរឡង់ តែមួយប៉ុណ្ណោះ ដែលស្ថិតនៅក្នុងសមាជិកសហភាពអឺរ៉ុប ប្រកាសជំហរឈរខាងប៉ាឡេស្ទីន និងគាំទ្រ ឱ្យពិនិត្យឡើងវិញនៅច្បាប់ស្តីពីការបង្កើតរដ្ឋអុីស្រាអែល នៅឆ្នាំ១៩៤៨ ដែលបានធ្វើឱ្យប៉ាឡេស្ទីនដែលជាប្រជាជនម្ចាស់ស្រុក បែរជាត្រូវបាត់បង់ទឹកដី អស់ជាង៨០ភាគរយ។
ការចេញមកឈរខាងប៉ាឡេស្ទីន បានធ្វើឱ្យអៀរឡង់រងទណ្ឌកម្មជាច្រើន ពីប្រទេសអាមេរិក និងបណ្តាប្រទេសនៅលោកខាងលិច។ អ្នកនាំពាក្យរបស់ ប្រទេសអៀរឡង់ បានលើកឡើងថា៖”ហេតុអ្វីប្រទេសមួយទាមទារទឹកដីរបស់ខ្លួនមកវិញ ត្រូវបានចាត់ទុកជាពួកភេវរករ ខណៈដែលអ៊ុយក្រែនក៏ការពារទឹកដីខ្លួន ដូចទៅនឹងប៉ាឡេស្ទីនដែរ តែត្រូវបានគេចាត់ទុកជាជនរងគ្រោះដោយសារសង្គ្រាមទៅវិញ។
សូមបញ្ជាក់ផងដែរថា តាំងពីដើមមក ពលរដ្ឋប៉ាឡេស្ទីន យល់ឃើញថាទឹកដីអុីស្រាអែលជារបស់ខ្លួន និងគួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ខណៈដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន៕









