រដ្ឋធានីមូស្គូ៖ ដោយសារតែពិភពលោក កំពុងតែផ្ដោតការចាប់អាម្មរណ៍យ៉ាងខ្លាំង ទៅលើប្រទេសអ៊ីស្រាអែល កំពុងតែធ្វើសង្គ្រាម ជាមួយកងជីវពលហាម៉ាស់ នោះ ស្រាប់តែទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស បានរាយការណ៍ អំពីរុស្ស៊ី កំពុងតែពង្រឹងភាពជាដៃគូ ជាមួយនឹងអ៊ីរ៉ង់ ដោយបានបង្កើននូវការលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ នៅថ្ងៃអង្គារ ទី១០ ខែតុលា ថា ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសង្គ្រាមរបស់ខ្លួន ថា «ភាពឯកោជាលក្ខណៈអន្តរជាតិរបស់រុស្ស៊ី បានបង្ខំឱ្យរដ្ឋាភិបាលក្រុងមូស្គូ ងាកទៅរកកិច្ចខិតខំប្រឹងប្រែងខាងគោលនយោបាយការបរទេសរបស់ខ្លួន ឆ្ពោះទៅរកភាពជាដៃគូ ដែលមិនសូវចង់បាន កាលពីមុន ដើម្បីទទួលបានការគាំទ្រ ទាំងផ្នែកការទូត សេដ្ឋកិច្ច និង យោធា។ ជំនួយយោធារបស់អ៊ីរ៉ង់ សម្រាប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន រួមមាន ដ្រូនរាប់រយគ្រឿង និង គ្រាប់កាំភ្លើងធំ។ ដ្រូនរបស់អ៊ីរ៉ង់ ក្លាយជាអាវុធដ៏សំខាន់ សម្រាប់យុទ្ធនាការវាយប្រហារពីចម្ងាយរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។Alone together: How the war in Ukraine shapes the Russian-Iranian  relationship | ECFR

បើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់ចក្រអង់គ្លេស បានបញ្ជាក់ថា«ឥឡូវនេះ ការរៀបចំនេះ ត្រូវបានពង្រីក សម្រាប់ការដាក់បញ្ចូលគ្រឿងផ្គុំ និង ផលិតដ្រូន ក្រោមអាជ្ញាប័ណ្ណ នៅក្នុងរោងចក្រមួយ ស្ថិតក្នុងប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ទំនាក់ទំនង ការទូត និង សេដ្ឋកិច្ច រវាងរុស្ស៊ី និង អ៊ីរ៉ង់ ក៏កំពុងតែពង្រឹងផងដែរ»។Ukraine war: Putin will achieve 'great victory', EU lifts sanctions, Russia  drone wave attacks | Euronews

របាយការណ៍ស៊ើបការណ៍សម្ងាត់របស់ចក្រអង់គ្លេស បានបន្ដ ថា «ការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអ៊ីរ៉ង់ តាមរយៈវេទិកាពហុជាតិសាសន៍ នឹងកើនឡើងយ៉ាងពិតប្រាកដ ក្រោយការចូលរួមរបស់អ៊ីរ៉ង់ នៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ កាលពីពេលថ្មីៗនេះ និង ការអញ្ជើញក្រុងតេអ៊ីរ៉ង់ ឱ្យចូលរួម នៅក្នុងវេទិកាសេដ្ឋកិច្ចរបស់ប្លុក BRICS ។What NATO can do now to apply lessons from Russia's war in Ukraine -  Atlantic Council

ប្រទេសអ៊ីរ៉ង់ បានអះអាង កាលពីពេលថ្មីៗនេះ ថា រុស្ស៊ី បានបោះទុនវិនិយោគ ជាមួយនឹងទំហំទឹកប្រាក់ ចំនួន ២,៧៦ពាន់លានដុល្លារ នៅក្នុងប្រទេសអ៊ីរ៉ង់ ចន្លោះពីឆ្នាំ២០២២-២០២៣។ ទំនាក់ទំនងសេដ្ឋកិច្ច ទំនងជាមានភាពស៊ីជម្រៅខ្លាំង ព្រោះរុស្ស៊ី កំពុងតែស្វែងរកការនូវកាត់បន្ថយទណ្ឌកម្ម ក្រោយការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីលោកខាងលិច និង សម្ពន្ធមិត្ត ពាក់ព័ន្ធនឹងសង្គ្រាម នៅអ៊ុយក្រែន៕