នាថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើទឹកដីសៀមរាប បានប្រះឃើញ​ និងចាប់ពស់មួយប្រភេទ ដែលមានពណ៌កាំស្ទាំង ដែលបានចូលទៅលំនៅឋានរបស់ពលរដ្ឋ។

តាមរយៈវីដេអូ ដែលបានបង្ហោះនៅក្នុង TikTok ប្រមាណជិត១នាទីនោះ បានឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋបានចាប់ពស់នោះបាន ទាំងមានការភ័យខ្លាច ដោយមិនដឹងថាពស់នោះមានពិសឬក៏អត់នោះទេ។ May be an image of snake

បើតាមការស្រាវជ្រាវ ពស់នេះត្រូវបានគេដាក់ឈ្នោះឱ្យថា “ពស់វែកពណ៌ខៀវ”  ស្ថិតនៅក្នុងអម្បូរ Trimeresurus Insularis ដែលភាគច្រើនគេប្រទះឃើញនៅក្នុងតំបន់អាសុីអាគ្នេយ៍។Insular Pit Viper - Trimeresurus insularis — HongKongSnakeID.com

ពស់ប្រភេទនេះ​​ មាន៣ពណ៌ គឺបៃតង ខៀវ និងលឿង ដែលពួកវាសុទ្ធមានពិសខ្លាំង ហើយច្រើនរស់នៅប្រទេសឥណ្ឌូនេសុី។

ហេតុដូច្នេះប្រសិនបើបងប្អូនប្រទះឃើញសត្វមួយប្រភេទនេះ នៅជិតលំនៅឋានគួរណាស់តែទាក់ទងទៅកាន់អាជ្ញាធរនៅជិតខ្លួនបំផុត ដើម្បីចៀសវាងមានហេតុការណ៍អាក្រក់ណាមួយកើតឡើង៕trimeresurus insularis [Blue] by Wel Nofri