ប្រទេសអ៊ីស្រាអែល ៖ ហេតុការណ៍វា.យប្រហា.រមកលើប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាស់ បានបណ្តាលឱ្យពលរដ្ឋមកពី២២ប្រទេស ត្រូវស្លា.ប់, បាត់ខ្លួន និងក្លាយជាចំណាប់ខ្មាំង ។ ក្នុងចំណោមពលរដ្ឋទាំងនេះ ក៏មានពលរដ្ឋមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ ។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មាន Al Jazeera បានចុះផ្សាយពីស្ថានការណ៍ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយបញ្ជាក់ថា មានជនបរទេសត្រូវបានគេសម្លា.ប់, បាត់ខ្លួន និងត្រូវគេចាប់ធ្វើជាចំណាប់ខ្មាំង សរុបចំនួន២២ប្រទេសក្នុងអំឡុងពេលការវាយប្រហារ ។ ហេតុនេះ វាបានបណ្តាលឱ្យមនុស្សស្លា.ប់ជាង៩០០នាក់ ហើយភាគច្រើន គឺជាជនជាតិអ៊ីស្រាអែល ។
ខាងក្រោមនេះ គឺជាជនបរទេសដែលត្រូវគេសម្លា.ប់, បាត់ខ្លួន និងក្លាយជាចំណាប់ខ្លាំង ៖
១-ជនជាតិថៃ ស្លា.ប់ចំនួន១៨នាក់ និងត្រូវគេចាប់ជាចំណាប់ខ្មាំងចំនួន១១នាក់
២-អាមេរិក ស្លា.ប់ចំនួន១១នាក់ និងបាត់ខ្លួនជាច្រើននាក់
៣-នេប៉ាល់ ស្លា.ប់ចំនួន១០នាក់
៤-អាហ្សង់ទីន ស្លា.ប់ចំនួន៧នាក់ និងបាត់ខ្លួន១៥នាក់
៥-អ៊ុយក្រែន ស្លា.ប់ចំនួន២នាក់
៦-បារាំង ស្លា.ប់ចំនួន២នាក់ និងបាត់ខ្លួន១៤នាក់
៧-រុស្ស៊ី ស្លា.ប់ចំនួន១នាក់ និងបាត់ខ្លួន៩នាក់
៨-អង់គ្លេស ស្លា.ប់ចំនួន១នាក់ និងបាត់ខ្លួន១នាក់
៩-កាណាដា ស្លា.ប់ចំនួន១នាក់ និងបាត់ខ្លួន៣នាក់
១០-កម្ពុជា ស្លា.ប់ចំនួន១នាក់
១១-អាល្លឺម៉ង់ ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងជាច្រើននាក់
១២-ប្រេស៊ីល បាត់ខ្លួន៣នាក់
១៣-ឈីលី បាត់ខ្លួន២នាក់
១៤-អ៊ីតាលី បាត់ខ្លួន២នាក់
១៥-ប៉ារ៉ាហ្គាយ បាត់ខ្លួន២នាក់
១៦-ប៉េរូ បាត់ខ្លួន២នាក់
១៧-តង់ហ្សានី បាត់ខ្លួន២នាក់
១៨-ម៉ិកស៊ិក ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងចំនួន២នាក់
១៩-កូឡុំប៊ី ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងចំនួន២នាក់
២០-ហ្វីលីពីន បាត់ខ្លួន៦នាក់ និងត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងចំនួន១នាក់
២១-ប៉ាណាម៉ា បាត់ខ្លួន១នាក់
២២-អៀរឡង់ បាត់ខ្លួន១នាក់
ជំហានដំបូង ស្ថានទូតប្រទេសថៃប្រចាំនៅទីក្រុង Tel Aviv នឹងបញ្ជូនពលករថៃចំនួន១៥នាក់ឱ្យត្រឡប់មកប្រទេសថៃវិញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ តាមរយៈយន្តហោះអាកាសចរណ៍អ៊ីស្រាអែល (Israel Airlines) ជើងហោះហើរ LY 083 ។ យន្តហោះដំបូងនេះនឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុងបាងកក នៅថ្ងៃទី១២ ខែតុលា ។
លើសពីនេះ ប្រទេសថៃនឹងរៀបចំយន្តហោះបន្ថែមទៀត ហើយសង្ឃឹមថា យន្តហោះបន្ទាប់នឹងមកដល់ប្រទេសថៃ នៅថ្ងៃទី១៨ ខែតុលា ។ ស្ថានទូតថៃបញ្ជាក់ថា មានពលរដ្ឋថៃចំនួន៣.២២៦នាក់សុំត្រឡប់មកប្រទេសកំណើតវិញ ៕ ប្រភព ៖ Amarin News










