កីឡាករ Dave Leduc ដែលត្រូវបានគេចាត់ទុកថាជា “ស្តេចប្រដាល់” ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បានបង្ហោះសាររៀបរាប់អំពី “សាក់យ័ន្ត” និងទទួលស្គាលថាយ័ន្តមានដើមកំណើតមកពីខ្មែរ។May be an image of 2 peopleDave Leduc បានបង្ហោះរូបភាព និងបានអមជាមួយរូបភាពមួយចំនួនថា៖”សាក់យ័ន្ត គឺជាទម្រង់នៃការសាក់ដោយប្រើរូបរាងយ័ន្តរបស់ឥណ្ឌាដែលត្រូវបានគេជឿថាផ្តល់នូវការការពារ ធ្វើឱ្យមានសំណាងល្អ និងមានកម្លាំងខ្លាំង។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ទំនៀមទម្លាប់នេះបានរីករាលដាលដល់ប្រទេសកម្ពុជា ឡាវ ថៃ និងមីយ៉ាន់ម៉ា។ មនុស្សភាគច្រើន គិតថាទាំងនេះគឺជាការសាក់បែបថៃប៉ុន្តែវាមិនមែនជាការសាក់បែបថៃនោះទេ។ គេប្រើស្គ្រីប/អក្សរខ្មែរបុរាណ (ភាសាខ្មែរ) នៃអាណាចក្រខ្មែរ។ខ្ញុំកំពុងរៀនអំពីប្រទេសកម្ពុជា នៅពេលដែលខ្ញុំបានសាក់រូបនៅប្រទេសថៃ នោះហើយជាមូលហេតុដែលខ្ញុំជ្រើសរើសគ្រូដែលអាចអានអក្សរខ្មែរបុរាណបាន ដូច្នេះខ្ញុំអាចមានការសាក់យ័ន្តពិតប្រាកដ។ វាជារឿងធម្មតាណាស់សម្រាប់ព្រះសង្ឃក្នុងការបោះពុម្ពរូបសាក់បញ្ច្រាសលើសៀវភៅ ដូច្នេះអ្នកទេសចរដែលមិនដឹងអី គឺមិនទទួលបានអំណាចវេទមន្តពិតប្រាកដទេ។”May be an image of 1 person and templeDave Leduc បានសង្កត់ធ្ងន់ថា៖”រឿងដែលគួរឱ្យអស់សំណើចបំផុតនោះគឺ អ្នកប្រដាល់មួយថៃត្រូវបានគេសាក់ជាភាសាខ្មែរនៅលើដងខ្លួនរបស់ពួកគេ ហើយមនុស្សម្នាគិតថា នោះជាភាសា “ថៃ” របស់គេទៅវិញ… វាមិនមែនជាភាសាថៃទេ! ជារបស់ខ្មែរ។ ច្បាស់ណាស់សម្រាប់ខ្ញុំថា ប្រទេសថៃបានលួចទិដ្ឋភាពជាច្រើននៃវប្បធម៌ខ្មែរ។ ហេតុនេះហើយបានជាមីយ៉ាន់ម៉ា និងកម្ពុជាចុះសម្រុងគ្នា ព្រោះយើងមានបទពិសោធស្រដៀងគ្នា។ មីយ៉ាន់ម៉ា និងកម្ពុជា បានស្ថិតក្នុងស្រមោលពិភពលោកជាច្រើនឆ្នាំ ដោយសារកត្តាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ហើយក្នុងអំឡុងពេលនេះ ប្រទេសថៃបានសរសេរប្រវត្តិសាស្ត្ររបស់ខ្លួនឡើងវិញ និងលួចយកទិដ្ឋភាពនៃវប្បធម៌អាស៊ានជាច្រើនផ្សេងទៀត។ នឹកស្មានមិនដល់ថា 10 ឆ្នាំក្រោយខ្ញុំបានសាក់យ័ន្តខ្មែរ ពេលនេះខ្ញុំនឹងទៅកម្ពុជានៅថ្ងៃទី 5 ខែវិច្ឆិកា ដើម្បីប្រយុទ្ធនឹងជើងឯកប្រចាំប្រទេស។ ខ្ញុំត្រូវបានអញ្ជើញដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីមកជួបសម្តែងការគួរសមមុនការប្រកួត។ ខ្ញុំគិតថា «សាក់យ័ន្ត» របស់ខ្ញុំពិតជាផ្តល់សំណាងល្អដល់ខ្ញុំមិត្តភាពរវាងមីយ៉ាន់ម៉ា និងកម្ពុជា។ សូមអរគុណអ្នកទាំងអស់គ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជាសម្រាប់ការគាំទ្រដ៏អស្ចារ្យ! ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា។”

សូមបញ្ជាក់ផងដែរថា បើតាមដំណឹងលេចឮមកថា Dave Leduc នឹងត្រូវជួបខ្លាចាស់ព្រំ សំណាង នាខែក្រោយនេះ នៅក្នុងការប្រកួតដ៏សំខាន់មួយ៕May be an image of 1 person

ប្រភព៖ Dave Leduc