ប្រទេសចិន៖ យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ៧ ខែតុលាថា ប្រទេសចិនគ្រោងនឹងពង្រីកស្ថានីយអវកាសរបស់ខ្លួន ឱ្យធំជាងទំហំស្ថានីយអវកាស NASA ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីប្រកួតប្រជែងជាមួយអាមេរិក ដោយផ្តល់ជូនអវកាសយានិកមកពីប្រទេសផ្សេងទៀតនូវវេទិកាជំនួសសម្រាប់បេសកកម្មនៅជិតផែនដី។Tiangong: China to double the size of its space station as it offers an alternative to NASA-led ISS | CNN

 

ដូច្នេះ ស្ថានីយ៍អវកាសរបស់ប្រទេសចិន ត្រូវបានគេស្គាល់ថា Tiangong ឬ Celestial Palace ដោយផ្ទុកអវកាសយានិកអតិបរមាបីនាក់នៅរយៈកម្ពស់ដល់ទៅ ៤៥០ គីឡូម៉ែត្រ ខណៈដែលស្ថានីយអវកាស NASA ផ្ទុកនាវិកបានត្រឹមតែពីរនាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ចិននឹងពង្រីកបន្ថែមទៀតនូវទំហំស្ថានីយអវកាសរបស់ខ្លួន Tiangong រហូតដល់ ៦ ម៉ូឌុល ដែលវាអាចមានសមត្ថភាពផ្ទុកនាវិកបានប្រាំពីរនាក់ នឹងត្រូវបានគេរំពឹងថាដាក់ឱ្យដំណើរការនៅឆ្នាំ ២០៣០។China to double the size of its space station, offering alternative to ISS  | Technology News - The Indian Express

ប្រទេសចិនបាននិយាយនៅក្នុងសារព័ត៌មានថាខ្លួននឹងក្លាយទៅជា “មហាអំណាចអវកាស”ដំបូងក្នុងឆ្នាំ ២០៣០។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនក៏ធ្លាប់បាននិយាយកាលពីឆ្នាំ ២០២២ ដែរថា ប្រទេសជាច្រើនបានស្នើសុំឱ្យបញ្ជូនអវកាសយានិករបស់ពួកគេទៅកាន់ស្ថានីយចិន នៅពេលដែល ISS របស់ NASA ជិតចូលនិវត្តន៍។
ដូច្នេះយោងតាម Global Times បានឱ្យដឹងថា ស្ថានីយអវកាសរបស់ចិន នឹងក្លាយជានិមិត្តរូបនៃកម្លាំង និងទំនុកចិត្ត ដែលកំពុងប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា បច្ចុប្បន្ននេះអវកាសយានិកទាំងអស់នៅតែស្ថិតក្នុងស្ថានីយអវកាសរបស់ NASA នៅឡើយទេ៕