ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីប្រទេសថៃលើកឡើងថា ហេតុការណ៍បា.ញ់ប្រហា.រគួរឱ្យតក់ស្ល.ត់នៅ SIAM PARAGON រដ្ឋាភិបាលថៃសូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារអ្នកស្លា.ប់បា.ត់ប.ង់ជីវិត និងអ្នករ.ងរបួ.សក្នុងហេតុការណ៍នេះ ។ រដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់សំណងយ៉ាងឆាប់រហ័ស ព្រមទាំងជំរុញការចាត់វិធានការផ្សេងៗដើម្បីឱ្យប្រាកដចិត្តថា ប្រទេសថៃអាចការពារមិនឱ្យហេតុការណ៍បែបនេះកើតឡើងទៀត ។Gov't cuts electricity rate to 3.99 baht per unit - Pattaya Mail

លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបន្តថា រដ្ឋាភិបាលសូមឱ្យប្រជាពលរដ្ឋថៃគ្រប់រូបសហការសាមគ្គីគ្នា និងឆ្លងកាត់ពេលវេលាមួយនេះជាមួយគ្នា ។ សូមឱ្យបញ្ឈប់ការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន, បង្ហាញពីអារម្មណ៍ និងបង្ហាញពីផលប៉ះពាល់អវិជ្ជមានចំពោះប្រទេសថៃ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបរទេសលុបចោលដំណើរកម្សាន្តមកកាន់ប្រទេសថៃ ។ ដូច្នេះ ពលរដ្ឋថៃគ្រប់រូបពុំគួរប៉ាន់ស្មានស្ថានការណ៍លើសពីការពិតថា ភ្ញៀវទេសចរចិននឹងលុបចោលដំណើរកម្សាន្តមកប្រទេសថៃ រហូតដល់៥០% នោះទេ ។Bangkok's Siam Paragon shooting: Two killed, 14-year-old suspect arrested |  The Straits Times

លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបន្ថែមថា សម្រាប់ហេតុការណ៍ដែលបានកើតឡើងនេះ គឺជាហេតុការណ៍នឹកស្មានពុំដល់ ហើយវាជាហេតុការណ៍ដែលអាចកើតឡើងនៅគ្រប់ទីកន្លែងលើពិភពលោកនេះ ។ ដូច្នេះ រដ្ឋាភិបាលចង់ស្នើសុំពលរដ្ឋថៃគ្រប់រូប សូមចូលរួមសហការគ្នា និងនិយាយថា ហេតុការណ៍បា.ញ់ប្រហា.រដែលបង្កឡើងដោយក្មេងជនជាតិថៃ គឺដោយសារក្មេងនេះមានបញ្ហាផ្លូវចិត្តតែម្នាក់ប៉ុណ្ណោះ ដែលបានបង្កការខូចខាតយ៉ាងខ្លាំងដល់ប្រទេសជាតិ ខណៈពលរដ្ឋថៃជាង៦៧លាននាក់នៅទូទាំងប្រទេស មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតនេះ ។Two dead in Bangkok mall shooting, 14-year-old boy arrested

ពួកយើងជាជនជាតិថៃនៅទូទាំងប្រទេស នឹងរួមគ្នារក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរបរទេសឱ្យបានល្អបំផុត នៅពេលពួកគេមកដល់ប្រទេសថៃ ដើម្បីបំពេញនូវអារម្មណ៍បាត់បង់ទំនុកចិត្តរបស់ភ្ញៀវទេសចរ និងដើម្បីបង្ហាញពីអារម្មណ៍ដល់ពួកគេថា ពួកយើងសោកស្តាយ និងសូមអភ័យទោសយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើងដោយនឹកស្មានពុំដល់ ៕ ប្រភព ៖ kaohoon