មហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីរឿងខ្លីរបស់ចិនដែលមានតួឯកស្រី ជាំងស៊ីឈិក បានយកលុយក្រដាស១០០រៀលខ្មែរទៅថត ស្របពេលដែលចុងក្រោយនេះល្បីថាក្រដាសប្រាក់១០០រៀលមានអាថាន់ មានទាំងរូបសង្ឃ( រូបព្រះបរមរតនកោដ្ឋ)មានទាំងរូបព្រះពុទ្ធនាំឱ្យមានជំនឿផ្សេងៗ។ ជាំងស៊ីឈិក (Jiang ShiQi) គឺតួឯកស្រីដែលមានមនុស្សជាច្រើនប្រាថ្នាចង់បានជីវិតដូចនាងនៅក្នុងរឿងជាមនុស្សក្រលំបាកតែបានជួបស្នេហាសុទ្ធតែមហាសេដ្ឋី ហើយរឿងចិនខ្លីៗដែលនាងសម្តែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាពិសេសប្រជាជនកម្ពុជាក៏និយមទស្សនារឿងរបស់នាងសម្តែងផងដែរ។ រាល់សាច់រឿងដែលនាងសម្តែងគឺយកឈ្មោះជាំងស៊ីឈិក មកប្រើទាំងអស់ ខណៈរឿងនីមួយៗសុទ្ធតែបង្កប់តម្លៃអប់រំឱ្យមនុស្សធ្វើអំពើល្អ ឱ្យតម្លៃមនុស្សជុំវិញខ្លួនមិនថាមានឬក្រក្តីកុំមើលងាយមនុស្សក្រលំបាក។

ដោយឡែកនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះក្នុងវីដេអូរឿងរបស់ ជាំងស៊ីឈិក បានយកលុយក្រដាស១០០រៀលរបស់ខ្លួនយកទៅថត ក្នុងវគ្គទៅទិញគ្រឿងអលង្ការតម្លៃ២លានដោយនាងបានហុចក្រដាស១០០រៀលនេះទៅឱ្យអ្នកលក់។ ការបង្ហាញក្រដាសប្រាក់១០០រៀលនេះបានបង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនេះមិនមែនជារូបភាពប្រឌិតឡើយប៉ុន្តែវាជាការពិត។

អ្វីដែលចាប់អារម្មណ៍បន្ថែមទៀតរយៈពេលចុងក្រោយនេះផងដែរ លុយក្រដាស១០០រៀលមានភាពល្បីល្បាញយ៉ាងខ្លាំងជាពិសេសជនជាតិថៃដោយសារគេមានជំនឿថាលុយនេះមានអាថាន់ មានទាំងរូបសង្ឃ( រូបព្រះបរមរតនកោដ្ឋ)មានទាំងរូបព្រះពុទ្ធ ការពារគ្រោះផ្សេងៗ៕

 

https://youtu.be/bmoUj7egqfU