អាមេរិក៖ មេបញ្ជាការសត្វសុនខរបស់ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានដកចេញពីសេតវិមាន បន្ទាប់ពីបណ្តោយឱ្យសត្វសុនខខាំបុគ្គលិក និងភ្នាក់ងាររបស់សេតវិមាន។

យោងតាមប្រភពព័ត៌មាន Sky news ដែលបានរាយការណ៍កាលពីថ្ងៃទី ៥ ខែតុលាថា មេបញ្ជាការសត្វសុនខជនជាតិអាឡឺម៉ង់ម្នាក់ បានបណ្តោយឱ្យសត្វសុនខខាំបុគ្គលិក និងភ្នាក់ងាររបស់សេតវិមានអាមេរិកចំនួន ១០ ដងក្នុងចន្លោះខែតុលា ឆ្នាំ ២០២២ ដល់ខែមករា ឆ្នាំ២០២៣ ។President Joe Biden's dog Commander, a German shepherd, is walked outside the West Wing of the White House in Washington, Saturday, April 29, 2023. (AP Photo/Carolyn Kaster)

ហេតុការណ៍នេះកើតឡើងនៅពេលដែលមេបញ្ជាការបានបណ្តោយឱ្យសត្វសុនខខាំបុគ្គលិកម្តងទៀតកាលពីថ្ងៃទី៤ ខែតុលា ហើយត្រូវបានគេឃើញជាលើកចុងក្រោយនៅលើយ៉រខាងលើនៃសេតវិមាន។ បន្ទាប់មកមិនយូរប៉ុន្មានរដ្ឋមន្ត្រីនៅសេតវិមានក៏បានសាកសួរចម្លើយរបស់បុគ្គលិក និងភ្នាក់ងារ ហើយក៏សម្រេចបណ្តេញមេបញ្ជាការសត្វសុនខរបស់ Joe Biden ចេញពីសេតវិមានភ្លាមៗ ព្រោះដោយសារគាត់បានបណ្តោយឱ្យសត្វសុនខខាំអ្នកធ្វើការនៅក្នុងសេតវិមាននេះយូរហើយ។President Joe Biden's dog Commander looks out from a balcony at the White House in Washington. Pic: AP

លោកស្រី Elizabeth Alexander ដែលជាកវីអ្នកប្រាជ្ញអក្សរសាស្ត្រជនជាតិអាមេរិក បម្រើការនៅសេតវិមានបាននិយាយថា លោក Joe Biden គួរតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់បុគ្គលិក និងអ្នកដែលការពារពួកគេជារៀងរាល់ថ្ងៃ។Commander, the dog of U.S. President Joe Biden, walks during a signing event for the CHIPS and Science Act of 2022, on the South Lawn of the White House in Washington, U.S., August 9, 2022. REUTERS/Evelyn Hockstein
ដូចច្នេះហើយ ថ្មីៗនេះអ្នកនាំពាក្យរបស់ជំទាវ Jill Biden ក៏បានបញ្ជាក់ដែរថា មេបញ្ជាការបច្ចុប្បន្នមិននៅក្នុងបរិវេណសេតវិមានទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Alexander បានបន្តទៀតថា សេតវិមានអាចជា “បរិយាកាសស្ត្រេសសម្រាប់សត្វចិញ្ចឹម” ដូច្នេះយើងមិនគួរមានសត្វចិញ្ចឹមនៅក្នុងសេរវិមានឡើយ៕