សហព័ន្ធបាល់ទាត់កម្ពុជា បានធ្វើការប្រកាសនាំចូលកីឡាករសញ្ជាតិជប៉ុន Yudai Ogawa មកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀមចូលរួមប្រកួតជម្រុះព្រឹត្តិការណ៍ World Cup 2026។

មុននឹងផ្លាស់មកទឹកកម្ពុជា កីឡាករវ័យ២៧ឆ្នាំនេះ ធ្លាប់ប្រកបអាជីពនៅក្លិបប្រទេសជប៉ុន Gifu FC បន្ទាប់មកទៅផ្លាស់ទៅលីគប្រទេសប៉ូឡូញ លេងឱ្យក្លិប Widzew Lodz មុននឹងផ្លាស់មកកាន់ក្រុមក្រសួងការពារ នៃលីគកំពូលកម្ពុជា នៅឆ្នាំ២០១៨។Japanese midfielder, Nigerian forward are top performers in MCL 2020 -  Khmer Timesក្រោយចំណាយពេលបានត្រឹមតែ១ឆ្នាំ នៅក្រុមក្រសួងការពារ Yudai ត្រូវបានផ្លាស់មកកាន់ទឹកដីអង្គរ ដោយចូលរួមជាមួយអង្គរថាយហ្គឺរ។ លុះចំណាយពេលបាន២ឆ្នាំ នៅលើទឹកដីអង្គរ កីឡាករជប៉ុនរូបនេះ ក៏ផ្លាស់មកចូលរួមជាមួយភ្នំពេញក្រោន។No photo description available.នៅក្នុងរយៈពេល៣ឆ្នាំនេះ Yudai Ogawa បានចូលរួមចំណែកជួយក្លិបភ្នំពេញក្រោន ឈ្នះពានជាច្រើនរួមមាន៖

• ខេមបូឌានព្រីមៀរលីគ២លើក
• ខេមបូឌានស៊ូភើខាប់២លើក
• ពានរង្វាន់ខេមបូឌានលីគខាប់២លើក