បរទេស៖ យោងតាមសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដែលបានប្រកាសកាលពីល្ងាចថ្ងៃទី ៤ ខែតុលានេះថា ការប្រកួតបាល់ទាត់ពិភពលោកបុរសក្នុងឆ្នាំ ២០៣០ នឹងត្រូវធ្វើជាម្ចាស់ផ្ទះដោយប្រទេសចំនួន ៦ ក្នុងទ្វីបចំនួន ៣ ផ្សេងៗគ្នា ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃ FIFA World Cup ។Unique 2030 men's World Cup to be split among 3 continents | CBC Sports ដូច្នេះហើយ ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះ ខណៈដែលអ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន នឹងរៀបចំការប្រកួតបើកឆាករៀងៗខ្លួន ដើម្បីរំលឹកខួប ១០០ ឆ្នាំចាប់តាំងពីការប្រកួត World Cup លើកដំបូងត្រូវបានប្រារព្ធឡើង។Morocco-Spain-Portugal to host 2030 World Cup, Saudi Arabia to bid for 2034  | Football News | Al Jazeera

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា “ទោះបីនៅក្នុងពិភពលោកកំពុងមានការបែកបាក់គ្នាក៏ដោយ ក៏ FIFA និងបាល់ទាត់កំពុងរួបរួមគ្នា” ។ លោក Gianni ក៏បានបន្តទៀតថា ការប្រកួតបើកឆាកនឹងធ្វើឡើងនៅកីឡាដ្ឋាន Estadio Centenario ក្នុងប្រទេសអ៊ុយរូហ្គាយ ដែលជាកីឡាដ្ឋានប្រកួតជាលើកដំបូងក្នុងឆ្នាំ ១៩៣០។Soccer-Reaction to FIFA naming 2030 World Cup hosts | Reutersនៅឆ្នាំ ២០៣០ យើងនឹងមានការបោះជំហានជាសកលតែមួយគត់នៃទ្វីបចំនួន ៣ គឺអាហ្រ្វិក អឺរ៉ុប និងអាមេរិកខាងត្បូង។ ប្រទេសចំនួនប្រាំមួយគឺ អាហ្សង់ទីន ម៉ារ៉ុក ប៉ារ៉ាហ្គាយ ព័រទុយហ្គាល់ អេស្ប៉ាញ រួមទាំងអ៊ុយរូហ្គាយ នឹងស្វាគមន៍ បង្រួបបង្រួមពិភពលោក ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃ FIFA World Cup។World Cup: 2030 tournament matches set for Spain, Portugal, Morocco,  Uruguay, Argentina and Paraguay | Football News | Sky Sports

លោក Alejandro Dominguez ប្រធាន CONMBEOL បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីគោរពដល់ការចងចាំរបស់អ្នកដែលបានមកមុនយើង។ យើងសូមកោតសរសើរជាថ្មីម្តងទៀតនូវទំនុកចិត្តដែល FIFA និងសហការីរបស់យើងបានបង្ហាញសម្រាប់ព្រឹត្តិការណ៍ និងកាលបរិច្ឆេទជាប្រវត្តិសាស្ត្រ។

ដូច្នេះហើយ ការប្រកួតឆ្នាំ ២០៣០ នឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោកដំបូងគេដែលត្រូវបានធ្វើជាម្ចាស់ផ្ទះនៅទូទាំង ៣ ទ្វីប និងជាការប្រកួតដំបូងគេដែលធ្វើឡើងនៅក្នុងប្រទេសចំនួន ៦ ផ្សេងគ្នាផងដែរ៕